Saturday, December 3, 2022

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួង​លោក​ក្មេងស្រី​នាំទៅ​រួមភេទ បានសម្រេច​៣​ដង ឲ្យ​លុយ​១៥០០០​រៀល​

spot_img

កណ្តាល​៖ បុរស​ម្នាក់​ប្រើល្បិច​លួងលោម ក្មេងស្រី​នាំទៅ​រួមភេទ បាន​៣​ដង ឲ្យ​លុយ​១៥០០០​រៀល បែកការណ៍​ត្រូវ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​យកទៅ​សាកសួរ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១៩​យប់ ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០២៧ ស្ដិ​ត​នៅក្នុង​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ គួ​ន ងី​ម ភេទ ប្រុស អាយុ ៥១​ឆ្នាំ មុខរបរ​-​កសិករ​។ ចំណែក​កុមារី​រងគ្រោះ មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​រស់នៅក្នុង បន្ទុកគ្រួសារ​។​

​មុនពេល​កើតហេតុ​ម្តាយ​ក្មេងស្រី មានការ​សង្ស័យ​ទៅលើ​កូនស្រី​របស់ខ្លួន ក៏​ហៅ​មក​សួរនាំ​ជជីក ដោយ​ស្ងាត់ លុះ​ក្រោយមក​ទើប​កុមារី រងគ្រោះ​សម្រេចចិត្ត​ប្រាប់​ម្តាយ​របស់ខ្លួន ដោយ​រៀបរាប់​ប្រាប់ថា ឈ្មោះ គួ​ន ងី​ម (​ជនសង្ស័យ​)​បាន​លួងលោម ហៅ​ទៅ​រួមភេទ នៅក្រោយ​ភូមិ​២​លើក ។ ដោយ​លើក​ទី​១​រួមភេទ​បានសម្រេច​ម្តង គាត់​អោយ​លុយ​ចំនួន​៥០០០​រៀល លុះ​ក្រោយ មក​ជនសង្ស័យ​លួង​ហៅ​ទៅ​រួមភេទ ជា​លើក​ទី​២​រួមភេទ​បានសម្រេច​២​ដង នៅ​នឹង​ផ្ទះ​ជនសង្ស័យ​គាត់​អោយ លុយ​ចំនួន​១០០០០​រៀល រួច​គាត់​គំរាម​កុំអោយ​ប្រាប់​ម៉ែឪ​។ បន្ទាប់មក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ទៅប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍ ។​

​ក្រោយពី​ទទួលបាន​ការឯកភាព​ពី លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្ដាល ឲ្យ​ចុះទៅ​ឃាត់ខ្លួន​ន​ជនសង្ស័យ ទើប​កម្លាំង​នគរបាល​ធ្វើការ ឃាត់ខ្លួន​សង្ស័យ នាំមក​សាកសួរ​រួច និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ចាត់ការ​តាមច្បាប់​៕ ដោយ​៖​សំណាង​