Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ តម្លៃប្រេង នៅតែពឹងលើទីផ្សារអន្តរជាតិ បើទោះបីកម្ពុជា ចាប់ផ្ដើមបូមប្រេងរបស់ខ្លួនក៏ដោយ

spot_img

ភ្នំពេញ ៖ អ្នកជំនាញក្រសួងរ៉ែ និងថាមពល បានពន្យល់ថា បើទោះបីកម្ពុជា ចាប់ផ្ដើមបូមប្រេងរបស់ខ្លួនក៏ដោយ ប្រេងដែលកម្ពុជាចាប់ផ្តើមបូម និងទទួលបានគឺជាប្រេងឆៅ និងត្រូវការនាំចេញ ដើម្បីកែច្នៃជាផលិត ផលសម្រេច ហើយនាំចូលមកវិញ ដូច្នេះតម្លៃប្រេង ក៏នៅតែពឹងលើទីផ្សារអន្តរជាតិដដែល ។

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២១ ដោយបង្ហាញតម្លៃប្រេងឥន្ធនៈ បានបន្តឡើងថ្លៃ ដោយប្រេងសាំងធម្មតា បានឡើងថ្លៃពី ៤០០០ រៀលក្នុងមួយលីត្រទៅ ៤១០០ រៀល ក្នុងមួយលីត្រសម្រាប់លក់ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ២០២១។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលប្រេងពីបរទេស ក្នុងប្រមាណ ២ លានតោន គិតជាទឹកប្រាក់ ប្រមាណជាង ១ ពាន់លានដុល្លារ និងប្រែប្រួលទៅតាមតម្រូវការជាក់ស្ដែង។ បច្ចុប្បន្នកម្ពុជា នាំចូលប្រេងពី ប្រទេសជាច្រើន ដើម្បី បំពេញ ទីផ្សារដូចជាប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី អាឡឺម៉ង់ កូរ៉េ ចិន ឥណ្ឌា អារ៉ាប់ ញូវហ្សេឡែន សហរដ្ឋអាមេរិក អេស្ប៉ាញ តួគី ប៉ូឡូញ ប៊ែលហ្ស៊ិក ជប៉ុន អូស្ត្រាលី អ៊ីតាលី អ៊ុយគ្រែន ហុងកុងជាដើម ។

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការកំណត់តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារដូចនេះ គឺមានការចូលរួមពីក្រសួងបី មានក្រសួងរ៉ែ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម។ ការកំណត់ តម្លៃនេះដែរ ក៏ផ្អែកទៅតាមទីផ្សារប្រេងអន្តរជាតិ ព្រោះកម្ពុជា ជាប្រទេសនាំចូលប្រេងនៅឡើយ ដូច្នេះ តម្លៃ ប្រេង ត្រូវ ពឹងលើទីផ្សារប្រទេសនាំចូល ដោយមិនអាចកំណត់ដោយឯកឯងបានទេ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×