Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោស បុរសជាប់ចោទម្នាក់ ដាក់គុក ១៣ ឆ្នាំ ជាប់ ពាក់ព័ន្ធនឹងការលក់គ្រឿងញៀន ជិត កន្លះគីឡូក្រាមឲ្យភ្នាក់ងារប៉ូលិស

spot_img

ភ្នំពេញ​ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស គាត់ ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ ពាក់ព័ន្ធនឹងការលក់គ្រឿងញៀន ចំនួនមួយកញ្ចប់ធំ ទម្ងន់ជិត កន្លះគីឡូក្រាម អោយភ្ញាក់ងារសមត្ថកិច្ចបង្គប់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤។

សវនាការនេះបានធើ្វទ្បើងក្រោមដឹកនាំ របស់លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានប្រឹក្សាជំនុំជំម្រះ នៃតុលាការកំពូលនិង មានលោកជុំសាបាន ជាតំណាងមហាអយ្យការ។

តុលាការកំពូលបានសម្រេចតម្កល់ សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ និង តម្កល់ទោស ជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំដដែល និង ប្រកាសបិទផ្លូវតវ៉ា។

លោកចៅក្រម ចាន់ រង្សី ជាចៅក្រមរបាយការណ៍ បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទមានឈ្មោះ សូត្រ សីហា ភេទប្រុស អាយុ ៣៦ ឆ្នាំ ។

ជនជាប់ចោទត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥ កាត់ទោសដាក់ពន្ធធានគារ កំណត់ ១៣ ឆ្នាំ នឹងពិន័យប្រាក់ ចំនួន ២០លានរៀល ពីបទ “រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ដោយខុសច្បាប់” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ តម្កល់ទោសគាត់ ដដែល កាលពីថ្ងៃ ១៦ ខែ កក្កដា ឆ្នាំ ២០១៦ ។

ជនជាប់ចោទ ក៏បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែ កក្កដា ២០១៤។ សមត្ថកិច្ចដកហូតបាន ថ្នាំងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៧៤, ៣៤ ក្រាម។

នាពេលសវនាការ កាលពីថ្ងៃទី ១២ ខែ កក្កដា ជនជាប់ចោទ ឈ្មោះ សូត្រ សីហា បានទទួលកំហុស ក៏ប៉ុន្តែ គាត់ បានអះអាងថា គឿ្រងញៀនដែល សមត្ថកិច្ចនគរបាលបានដកហូតពីគាត់នោះ នេះមិនមែនជារបស់គាត់នោះទេ តែជារបស់ឈ្មោះ ស៊ី សៀក ។

ឈ្មោះសូត្រ សីហា បាននិយាយថា នៅថ្ងៃដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ឈ្មោះ ស៊ី សៀក បានពឹងខ្លួនឲ្យយកកញ្ចប់ ទៅឲ្យ បុរសមិនស្គាល់់ឈ្មោះម្មាក់ នៅខាងមុខហាងកាហ្វេមូយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

គាត់បាននិយាយថា នៅពេលគាត់កំពុងតែប្រគល់កញ្ចប់ខ្មៅនោះ ឲ្យទៅបុរសមិនស្គាល់ឈ្មោះម្នាក់នោះ,,សមត្ថកិច្ចនគរបាល ដែលបង្កប់ខ្លួននៅទីនោះ ក៏ចាប់ឃាត់ខ្លួនគាត់តែម្តងទៅ។

សូមបញ្ជាក់ថា នៅក្នុងករណីនេះ,,,ឈ្មោះ ស៊ី សៀក ក៏ត្រូវបានចាប់ខ្លួន និង ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន ២០លានរៀលផងដែរ តែ ឈ្មោះ ស៊ី សៀក មិនបានប្តឹងសារទុក្ខ មកកាន់តុលាការកំពូលនោះទេ បន្ទាប់ពី សាលាឧទ្ធរណ៍បានតម្កល់ទោស របស់គាត់ កាលពីថ្ងៃ ទី ១៦ ខែ កក្កដា ២០១៦នោះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×