Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនមើលទៅឃើញ ម៉ាសុីនបូមខ្សាច់ សាឡង់ដឹកខ្សាច់ ពេញផ្ទៃទន្លេបាសាក់ ដូចគេហែរកឋិន បង្កសំឡេងរំខាន និងប៉ះពាល់បរិស្ថាន

spot_img

ភ្នំពេញ ៖ សំឡេងម៉ាសុីនសាឡង់បូមខ្សាច់ នាតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឡើងទ្រហុឹងអឹងកង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ ពិបាកទ្រាំ ហើយលើសពីនេះទៀតនោះ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកបរិស្ថានថែមទៀត ដោយមើលទៅផ្ទៃទឹកទន្លេ ប្រែពណ៌ពីទឹកថ្លាទៅល្អក់ កខ្វក់ដូចទឹកភក់ពេញផ្ទៃទន្លេ។

នាសព្វថ្ងៃនេះក្រុមឈ្មួញរកសុីបូមខ្សាច់ តាមដងទន្លេបាក់សាក់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដោយពួកក្រុមឈ្មួញដំណើរការបូមខ្សាច់ តាំងពីពេលព្រឹកដល់ៗ កណ្ដាលអធ្រាត្រថ្លង់នូវសំឡេងម៉ាសុីនបូមខ្សាច់ឡើងទ្រហុឹង ដោយពិបាកទ្រាំហើយពួកគាត់ បានរាយការណ៍ទៅដល់សមត្ថកិច្ចអាជ្ញាធរ ដែលពាក់ព័ន្ធនិងការងារបូមខ្សាច់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនេះ ។ ដូចនេះប្រជាពលរដ្ឋបានស្នើ ទៅដល់ថ្នាក់លើពិសេសក្រសួងជំនាញ ដែលពាក់ព័ន្ធការងារបូមខ្សាច់ តាមដងទន្លេជួយពិនិត្យមើលផង។

ក្រុមឈ្មួញ រកសុីបូមខ្សាច់និងដឹកខ្សាច់ តាមឡានប្រភេទធុនធំ និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ នាសព្វថ្ងៃនេះមានការត្រូវរ៉ូវគ្នាខ្លាំងណាស់ ដូចស្រមោចនិងស្ករអីចឹងហើយម៉្យាងទៀត ទើបអាជ្ញាធរមិនចាត់ការដោយទុកបង្កការ លំបាកដល់ប្រជាជន ដែលរស់នៅតាមដងទន្លេក្បែរៗ​ សាឡង់បូមខ្សាច់និងដេប៉ូខ្សាច់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×