Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខរបស់ យុវជនជាប់ចោទម្នាក់ ដែលត្រូវតុលាការថ្នាក់ក្រោមដាក់គុក៥ ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ នេះ បានបើកសវនាការ ជំនុំជំម្រះលើបណ្តឹងសារទុក្ខ របស់ជនជាប់ចោទម្នាក់ ដែលត្រូវតុលាការថ្នាក់ក្រោមធើ្វការកាត់ទោស ដាក់ពន្ធនាគារកំណត់៥ឆ្នាំ នឹងជាប់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឬ ប្លន់) ប្រព្រឹត្ត កាលពីអំឡុងឆ្នាំ២០១៦ ។

សវនាការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់ លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលនឹងមានលោក ជុំ សំបាន ជាតំណាងមហាអយ្យការ។

លោកចៅក្រម ឃឹម បុណ្ណ បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទមាន ឈ្មោះ សំាង ភារុតហៅ វែង ភេទប្រុស អាយុ ៣២ឆ្នាំ ដែលត្រូវតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស កាលពី ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧ និង ត្រូវបាន ឃុំខ្លួននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់សេចក្ដីសម្រេច របស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល កាលពីខែកក្កដា ឆ្នាំ ២០២០។

គាត់បានបន្តបណ្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

នាពេលសវនាការ ជនជាប់ចោទឈ្មោះ សាំង ភារុត បានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលកំហុស និងសុំឲ្យតុលាការ បន្ធូរបន្ថយទោសគាត់ ដើម្បីគាត់ឆាប់បានវិលត្រឡប់ជួបជុំ គ្រូសាររបស់គាត់៕ សំណុំរឿងនេះ តុលាការកំពូលនឹង ប្រកាសសាលដីកា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×