Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងផ្សាដែកម្នាក់ស្លាប់​ ពេលចូលទៅផ្សាស៊ីទែនប្រេងសាំង បណ្តាលឲ្យឆេះផ្ទុះ

ភ្នំពេញ ÷ បុរសជាងផ្សាដែកម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងតែផ្សាស៊ីទែនប្រេង ក្នុងការ៉ាស់សាំង ដែលកំពុងតែជួសជុល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមាន ឈ្មោះ ជា កុសល់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាន នៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានក្រុមជាងសំណង់និងជាងដែកមួយក្រុម បានចូលទៅធ្វើការជួសជុល ក្នុងការ៉ាស់សាំងខាងលើ តាមជំនាញរៀងៗខ្លួនដូចសព្វដង ។
ដោយឡែនជនរងគ្រោះ បានចូលទៅផ្សាស៊ីទែនប្រេងសាំង នៅខាងក្នុង ដោយសាតែមានប្រេងសាំង នៅក្នុងបាតស៊ីទែនខាងក្រោម ទើបបណ្តាលឲ្យផ្ទុះឆាបឆេះ ជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពេលកើតហេតុក្រុមគ្រូពេទ្យ និងសមត្ថកិច្ច នៃកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅហ៊ុមព័ទ្ធនៅកន្លែងកើតហេតុ
ក្រោយពេលសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យសព និងសម្ភារ ដែលនៅក្នុងកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ ដោយសារឈ្លក់និងរលាកភ្លើងស្លាប់ ពិតប្រាកដមែន។

សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសាររបស់ពួកគាត់ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម

×