Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សួន សេរីរដ្ឋា ៖ សម រង្ស៊ី យកព្រឹត្តិការណ៍នៅភូមា មកប្រៀបធៀបជាមួយកម្ពុជា គឺជាការស្រមើស្រមៃនិងចម្កួតនយោបាយ

spot_img

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា នយោបាយរបស់ទណ្ឌិត សម រង្ស៊ី មេបក្សខ្មោចរត់ចោលស្រុក ដែលយកព្រឹត្តិការណ៍នៅភូមា មកប្រៀបធៀបជាមួយប្រទេសកម្ពុជា គឺជាការស្រមើស្រមៃ និងចម្កួតនយោបាយ ។ ការស្រមើស្រម៉ៃនិងជាចម្កួតនយោបាយ ពីព្រោះបុគ្គលមេដឹកនាំបក្សខ្មោច រត់ចោលស្រុករូបនេះ បានអស់លក្ខណ៍នយោបាយរបស់ខ្លួនទៅហើយ… ហើយជីវិតនយោបាយរបស់ខ្លួន ក៏វាបានស្លាប់បាត់ទៅហើយ នៅពេលដែលអតីតកូនចៅ ជាថ្នាក់ដឹកនាំក្នុងបក្សខ្លួនចេញ ទៅបង្កើតគណបក្សថ្មី ព្រោះគេលែងមានជំនឿ គេអស់ជំនឿនឹងការរង់ចាំ ការបោកប្រាស់របស់បុគ្គលនេះដែលចេះ ត្រឹមតែអង្គុយទាញយកព្រឹត្តិការណ៍អន្តរជាតិ មកបោកប្រាស់លួងលោមឲ្យគេរងចាំខ្លួនថ្ងៃនេះ ថ្ងៃនោះ ឆ្នាំនេះ ឆ្នាំក្រោយជាច្រើនលើក ហើយប្រមូលតែលុយយក ទៅចាយវាយសប្បាយហ៊ឺហារ តែពីរនាក់ប្តីប្រពន្ធកូនចៅខ្លួននោះ ។

លោក សួន សេរីរដ្ឋា បន្តថា នេះគឺជាការស្រមើស្រមៃ ជាការគិតបែបចម្កួតនយោបាយ និងជាបទឧក្រិដ្ឋដែលច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងឲ្យបានទេ ចំពោះបុគ្គលនេះ និងបក្ខពួក ឬបើបើជនណាចូលរួមជាមួយ អំពើនិងសកម្មភាពខុសច្បាប់នេះ ។

លោកបញ្ជាក់ថា ប្រទេសកម្ពុជា ជារដ្ឋឯករាជ្យ អអិបតេយ្យ ជាសមាជិកអង្គការសហប្រជាជាតិ មានអសនៈនៅអង្គការសហប្រជាជាតុ សមាជិកអង្គការអន្តររដ្ឋាភិបាល និងសមាជិកអង្គការអន្តរជាតិនានា ហើយរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលកើតចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ព្រមជាមួយនិងការចូលរួមយ៉ាងសកម្ម ជាមួយអង្គការសហប្រជាជាតិ ក្នុងបេសកកម្មការពារសន្តិភាព នៅបណ្តាប្រទេសនានាលើពិភពលោក ។

លោកសេរីរដ្ឋា បន្តទៀតថា គំនិតស្រមើស្រមៃ ចម្កួតនយោបាយ របស់បុគ្គលនេះ បង្ហាញនូវនយោបាយអស់លក្ខណ៍ ដែលលែងជឿជាក់លើការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ព្រោះជីវិតនយោបាយរបស់ខ្លួន វាបានស្លាប់បាត់ លែងមានឱកាសបានវិលមក ចូលរួមបង្កើតបក្សនយោបាយបោះឆ្នោតវិញហើយ ដោយសារតែអំពើ និងគំនិតដឹកនាំនយោបាយឡប់ឡែរបស់ខ្លួន ។

លោកបានសាហលើកឡើងថា ប្រទេសកម្ពុជា មិនមែនដូចប្រទេសភូមាទេ ។ ដូចនេះបើមានការបង្កើតរដ្ឋាភិបាលខុសច្បាប់ ដែលមិនកើតចេញពីការបោះឆ្នោតហើយបង្កើតកងទ័ព ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការឆ្នោតនោះ ទោះបង្កើតនៅទីណា ប្រទេសណាក៏ដោយ វាគឺជាអង្គការភេរវកម្ម ដែលប្រឆាំងសេចក្តីសុខសន្តិភាព របស់ប្រជាជនកម្ពុជា ប្រឆាំងស្ថេរភាពនយោបាយ នៃប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា មានសិទ្ធិនិងកាតព្វកិច្ចអនុវត្តច្បាប់ ទាមទារឲ្យចាប់ខ្លួនពួកនេះ មកកាត់ទោសតាមច្បាប់របស់កម្ពុជា ។

លោកបន្តថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលគណបក្សឈ្នះឆ្នោត ត្រូវបានប្រគល់អំណាច ឲ្យដឹកនាំរាជរដ្ឋាភិបាល ដឹកនាំប្រទេសតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ! ពោលគឺមិនមែន គណបក្សចាញ់ឆ្នោត ធ្វើរដ្ឋប្រហារ ដេញគណបក្សឈ្នះឆ្នោត មិនឲ្យកាន់អំណាច ដូចនៅប្រទេសភូមានោះទេ ! ។ ករណីនៅក្នុងប្រទេសកម្ពុជា គឺគណបក្សចាញ់ឆ្នោត មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយដឹកនាំបង្ករសកម្មភាពនិងអំពើអនាធិបតេយ្យ បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម មិនគោរពច្បាប់ បើទោះបីជាមានការអត់ធ្មត់ និងសម្បទានលើកលែងជាច្រើនលើកច្រើនសារ ពីសំណាក់ គណបក្សឈ្នះឆ្នោតក៏ដោយ ។ ដូច្នោះ ការយកច្បាប់រដ្ឋមកអនុវត្តន៍ លើក្រុមអ្នកនយោបាយនៃគណបក្សដែលចាញ់ឆ្នោត ដើម្បីធានានូវស្ថេរភាពនយោបាយ ការពារសន្តិសុខជាតិ និងថែរក្សាសន្តិភាពលើផ្ទៃប្រទេស គឺជាកាតព្វកិច្ចរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត តំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត ជាម្ចាស់ឆ្នោត ! ដែលទាំងអស់នេះវាខុស និងផ្ទុយគ្នាទាំងស្រុង ពីព្រឹត្តិការណ៍នៅក្នុងប្រទេសភូមា ។

រាជរដ្ឋាភិបាលកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ ជាអ្នកគ្រប់គ្រងអសនៈនៅអង្គការសហប្រជាជាតិ និងនៅគ្រប់អង្គការអន្តររដ្ឋាភិបាល និងអង្គការអន្តរជាតិទាំងអស់ ដែលកម្ពុជាជាសមាជិក ! បើជនណា ក្រុមណា បុគ្គលណា ឬបក្សណាញុះញង់ឲ្យបង្កើតរដ្ឋាភិបាល នៅក្រៅស្រុក និងបង្កើតកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ នោះគឺជាអំពើក្បត់ជាតិដែលត្រូវតែចាប់ យកមកកាត់ទោសតាមច្បាប់ របស់កម្ពុជាជាធរមាន..! ដូចនេះអ្នកចូលរួមក្នុងអំពើខុសច្បាប់ទាំងនេះ ក៏ត្រូវមានទោស និងទទួលទោសដូចគ្នាដែរ ។

នេះគឺជាការស្រមើស្រមៃ ជាការគិតបែបចម្កួតនយោបាយ និងជាបទឧក្រិដ្ឋដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងឲ្យបានទេ ចំពោះបុគ្គលនេះ នុងបក្ខពួក ឬបើបើជនណាចូលរួម ជាមួយអំពើ និងសកម្មភាពខុសច្បាប់នេះ ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ ជាសមាជិកអង្គការសហប្រជាជាតិ មានអសនៈនៅអង្គការសហប្រជាជាតុ សមាជិកអង្គការអន្តររដ្ឋាភិបាល និងសមាជិកអង្គការអន្តរជាតិនានា ហើយរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលកើតចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ព្រមជាមួយនិងការចូលរួមយ៉ាងសកម្ម ជាមួយអង្គការសហប្រជាជាតិ ក្នុងបេសកកម្មការពារ សន្តិភាពនៅបណ្តាប្រទេសនានា លើពិភពលោក៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img