Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកជំងឺកូវីដ-១៩ រត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ប្រឈមនឹងការជាប់ពន្ធនាគារ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមមន្ត្រីឆ្លើយតបបន្ទាន់នៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា បុរសអ្នកជំងឺកូវីដ-១៩ម្នាក់ ជាពលករខ្មែរមកពីប្រទេសថៃ ដែលបានរត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកូប នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នោះ ត្រូវបានសមត្ថកិច្ចរកឃើញវិញហើយ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ និងបានបញ្ជូនទៅមណ្ឌលសម្រាកព្យាបាលវិញផងដែរ។

បុរសអ្នកជំងឺកូវីដ-១៩ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័កម្នាក់នេះ មានឈ្មោះ ធឿន ប៊ុនពេជ្រ អាយុ៣០ឆ្នាំ ជាពលករបម្រើការងារនៅខេត្តឈុនបូរី ប្រទេសថៃ ហើយបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១, ជននេះបានរត់ទៅសម្ងំលាក់ខ្លួនជាមួយប្រពន្ធ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈផ្ទះរបស់គេនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯណេះ។ ការរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កបែបនេះ ប្រឈមនឹងការពិន័យជាប្រាក់ផង នឹងជាប់ពន្ធនាគារផង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×