Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ CPP ៖ ការអំពាវនាវរបស់ សម រង្ស៊ី ឲ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ គឺជាការស្រមើស្រម៉ៃ

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោល ស្រុក សម រង្ស៊ី ឲ្យប្រជាពលរដ្ឋបង្កើត រដ្ឋាភិបាល បង្រួបបង្រួមជាតិ ប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមា គឺគ្រាន់តែការស្រមើស្រម៉ៃដែលមិនអាចក្លាយ ជាការពិតបាននោះទេ។ ពីព្រោះបរទេស ប្រជា ពលរដ្ឋ កងទ័ព នគរបាល កងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ គ្មានអ្នកណាទៅគាំទ្រទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។

អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ CEN ថា ការចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួម ជាតិរបស់ទណ្ឌិតរត់ ចោល ស្រុក គឺ យក តាមភូមា ពីព្រោះសភាពការណ៍នៅភូមានិងកម្ពុជាខុសគ្នាមេឃនិងដីវាអត់ដូចគ្នាទេ។ ដោយសារ តែមនុស្សនេះអត់ ការងារធ្វើចេះតែនឹកស្រមើស្រម៉ៃទៅ ការស្រមើស្រម៉ៃ របស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ វាគ្រាន់តែជាការស្រមើស្រម៉ៃដែលមិនអាចក្លាយជាការពិតបាន។
លោកបានបញ្ជាក់ថា “ពេលដែលអតីតបក្សប្រឆាំងត្រូវរំលាយចោលដោយតុលាការកំពូលតាមសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ានេះ ក្រុមឧទ្ទាមក្រៅច្បាប់រត់ ទៅបង្កើតចលនាសង្គ្រោះជាតិ ដែលយើងហៅថាក្រុមឧទ្ទាមក្រៅច្បាប់ អ្នកណាដើរតាមនយោបាយ អ្នក ណាធ្វើតាមសកម្មភាពបម្រើឲ្យ នយោបាយ ក្រុមឧទ្ទាមក្រៅច្បាប់សុទ្ធតែខុសច្បាប់ទាំងអស់ អញ្ចឹងមិនអាចទៅរួចទេ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់”។

អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជាបានបន្តថា ចំពោះការអំពាវនាវរបស់ទណ្ឌិតរត់ចោលស្រុកនេះ គឺមិនមានបរទេសណាគេគាំទ្រ ទេ ពីព្រោះវាជាចលនាខុសច្បាប់យើង ឃើញហើយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសគ្មានអ្នកណាគាំទ្រ ពីព្រោះវាសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់។

សូមជម្រាបថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា សហគមន៍ អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់ (https://www.rfa.org/khmer/news/politics/analysts-concern-of-political-crisis-in-burma-threatens-cambodian-democracy-03092021224015.html)រដ្ឋាភិបាលបង្រួបបង្រួម ជាតិដែលបង្កើត ដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណីនៅប្រទេសភូមា (https://www.rfa.org/khmer/news/politics/analysts-concern-of-political-crisis-in-burma-threatens-cambodian-democracy-03092021224015.html)៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img