ភ្នំពេញ ÷ ពិតជារឿងមួយដែលមហាជនចាប់អារម្មណ៍ខ្លាំង ចំពោះទង្វើដ៏ឃោរឃៅរបស់ជនសង្ស័យ ដែលដើធ្វើសកម្មភាពទាក់ឆ្កែដោយសមត្ថកិច្ចបានប្រដេញតាម ពីក្រោយជនសង្ស័យ បានរត់ចោលម៉ូតូ បន្សល់ទុកតែឆ្កែ១បាវ ប្រមាណជា៥ នៅ៦ក្បាល។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ចំណុចឃាត់បានតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយជនសង្ស័យ បានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវពាក់ផ្លាកលេខ កំពង់ចាម 1-J 3431 បានជិះធ្វើសកម្មភាពទាក់ឆ្កែ បាន១បាវ នៅក្នុងនោះប្រហែលជា៥ ទៅ៦ក្បាល ដោយសមត្ថកិច្ចខណ្ឌចំការមន ឃើញតាមប្រដេញធ្វើឲ្យជនសង្ស័យ ភ័យជិះរត់ទៅដល់ផ្លូវជាតិលេខ៥ ជិតនិងសាលាសាមគ្គីខណ្ឌឬស្សីកែវ ត្រូវសមត្តកិច្ចឃាត់បានតែម៉ូតូ១គ្រឿង និង ឆ្កែ១បាវ ចំណែកជនសង្ស័យ បានរត់គេចខ្លួនចោលម៉ូតូ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានយកម៉ូតូ១គ្រឿង និងឆ្កែមួយបាវ មករក្សាទុកនៅខណ្ឌចំការមន៕ រក្សាសិទ្ធិដោយ៖ សា មេត


