Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោស អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់ ដាក់គុក ៣០ ឆ្នាំ ពាក់ព័ន្ធករណីប្លន់សម្លាប់មនុស្ស

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី ១៩ ខែ កក្កដា ២០២១ បានប្រកាសសាលដីកា តម្កល់ទោសបុរស ជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីនគរបាលយុត្តិធម៌ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ប្លន់សម្លាប់បុរសម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ប្រព្រឹត្តនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៦។

លោកឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូលបានថ្លែងនៅសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ល់ កុសល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនជាប់ចោទ ត្រូវតាមចាប់ខ្លួនកាលពីថ្ងៃ ទី ២៤ ខែ មេសាឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ:០៩/២០១៨ ចុះថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០១៨ (បន្ទាប់ពីរត់គេចខ្លួន បន្ទាប់ពីបានប្រព្រឹត្តបទល្មើស)ចេញដោយលោក ញូង ចន្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទៈ អំពើឃាតកម្មគិតទុកជាមុន, ការកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងសមគំនិត ដែលបានប្រព្រឹត្តនៅភូមិស្រែខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×