Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារ

ខេត្តកោះកុង ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ស្ថិតនៅត្រង់ចំណុចប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣ និង១០នាទីល្ងាច ។

មន្រ្តីនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ អាយុ៥៩ឆ្នាំ មានទីលំនៅប៉ានីតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្មេងរងគ្រោះឈ្មោះ រ សន ភេទស្រី អាយុ៩ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ និងអនីតិជនចាត់ការបន្ត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×