Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងជំរុញ ឱ្យប្រជាជនវ័យក្មេងរបស់ខ្លួន បញ្ឈប់ការប្រើប្រាស់ ពាក្យស្លោករបស់កូរ៉េខាងត្បូង

spot_img

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានជំរុញប្រជាជនវ័យក្មេងរបស់ខ្លួន កុំឱ្យប្រើប្រាស់ពាក្យស្លោករបស់កូរ៉េខាងត្បូង ដោយលើកទឹកចិត្តពួកគេឱ្យជំនួស នូវការប្រើប្រាស់តែពាក្យប្រពៃណីរបស់ជាតិខ្លួនវិញ។

ការព្រមាននេះ បានចេញផ្សាយដោយសារព័ត៍មានរដ្ឋកូរ៉េខាងជើងមួយ ដោយប្រឆាំងនឹងការស្លៀកពាក់ដូចទៅនឹងប្រជាជនកូរ៉េខាងត្បូង ការស្តាប់បទចម្រៀងរបស់តារាចម្រៀងកូរ៉េខាងត្បូង រឺក៏ធ្វើម៉ូតសក់ឲ្យស្រដៀងនឹងសមភាគីខាងត្បូង។

ការព្រមាននេះ គឺផ្នែកមួយនៃការដាក់ចេញនូវចំណុចចាប់ផ្តើមនៃច្បាប់ថ្មីក្នុងប្រទេសដើម្បីកាត់បន្ថយឥទ្ធិពលរបស់បរទេស។ សារព័ត៍មាន Rodong Sinmun ក៏បាននិយាយថា ក្មេងៗ យុវជនរបស់កូរ៉េខាងជើងមិនត្រូវបានអនុញ្ញាត ឬទទួលឥទ្ធិពលពីវប្បធម៍បែបសប្បាយពីប្រទេសកូរ៉េខាងត្បូងបានទេ។

អត្ថបទមួយក្នុងកាសែតផ្លូវការខាងលើបានអានថា ការជ្រៀតចូលវប្បធម៌ក្រោមស្លាកសញ្ញាពណ៌ចម្រុះ គឺរឹតតែគ្រោះថ្នាក់ជាងសត្រូវដែលកំពុងកាន់កាំភ្លើងទៅទៀត។

ពាក្យស្លោកដែលប្រើប្រាស់ក្នុងកូរ៉េខាងត្បូងរួមមានស្រ្តីហៅស្វាមីរបស់ពួកគេថា oppa គឹមានន័យថាបងប្រុស រឺមនុស្សចាស់ជាង ប៉ុន្តែនេះគឺការប្រើប្រាស់ធម្មតាដែលសំដៅទៅលើមិត្តប្រុស។ ច្បាប់ថ្មីគឹមកជាមួយទណ្ឌកម្មធ្ងន់ធ្ងរ ហើយបើនរណាម្នាក់រកឃើញថា មានការរំលោភបំពានច្បាប់ ពួកគេអាចនឹងប្រឈមនឹងទោសប្រហារជីវិតបន្ទាប់ពីជាប់ពន្ធនាគារ៕
ប្រភព៖ 9News
រក្សាសិទ្ធិដោយ៖CEN

spot_img
×