Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB បង្កើនភាពធន់នឹងអាកាសធាតុ ក្នុងប្រព័ន្ធសុខាភិបាលនៃ ប្រទេស កម្ពុជា ឡាវ និង វៀតណាម

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន ប្រកាសកាលពីថ្ងៃម្សិលមិញថា គំនិតផ្តួចផ្តើមថ្មីជាជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល៦ឆ្នាំ បានបង្កើនសមត្ថភាព ប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវៀតណាម ដើម្បី ឆ្លើយតបទៅនឹងការគំរាមកំហែងលើសុខភាព ដែលបណ្តាលមកពីអាកាសធាតុ ខណៈពេលមានការរីក រាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។

ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់វិស័យសុខាភិបាល ក្នុងគម្រោងមហា អនុតំបន់ មេគង្គ(GMS) បានជួយប្រទេសទាំងបីអនុម័តផែនការបន្សាំសម្រាប់ផ្នែក សុខាភិបាលជាតិ ដើម្បីដោះ ស្រាយ ហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមានកំដៅ និងជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅ និងជំងឺរាក។

សរុបមក វាបានបញ្ចប់ការវាយតម្លៃលម្អិត នៃ ភាពងាយរងគ្រោះ និងការបន្ស៊ាំ សម្រាប់ខេត្ត ចំនួន១៤ ដែលមានហានិភ័យខ្ពស់ ក្នុងប្រទេសទាំងបី ហើយបានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ជាង ១.៣០០ នាក់អំពីការប្រែប្រួលអាកាសធាតុ និង ការបន្សាំសុខភាព។ លើសពីនេះទៀត អ្នកធ្វើគោល នយោបាយជាង ៦០០នាក់ មកពីវិស័យសាធារណៈ និង ឯកជន បានចូលរួមក្នុងកិច្ចប្រជុំតស៊ូមតិ និង សិក្ខាសាលាជាន់ខ្ពស់ ផ្តោតលើយុទ្ធសាស្ត្របន្ស៊ាំសុខភាពជាតិ និង ការសម្របសម្រួលការតាមដាន ព្រមទាំងការឆ្លើយតបនឹងជំងឺ ជាមួយអ្នកចូលរួមដទៃទៀត។

គម្រោងនេះ ក៏បានជួយដល់រដ្ឋាភិបាលទាំងបីប្រទេស ក្នុងការកំណត់ការវិនិយោគ ដែលមាន ប្រសិទ្ធិភាព ក្នុងការកាត់បន្ថយអត្រាមរណភាពនិងជំងឺ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការជួយ នេះរួមមាន ការបង្កើតប្រព័ន្ធប្រកាសអាសន្នកំដៅបឋម និង ការកែលម្អបរិក្ខារសុខាភិបាលឱ្យ មានភាពធន់ នឹងអាកាសធាតុ ពិសេសនៅក្នុងតំបន់ដាច់ស្រយាល និង សហគមន៍ ដែល មិនទាន់បានទទួល ការគាំទ្រ។

លោកស្រី Ayako Inagaki នាយិកាផ្នែកអភិវឌ្ឍន៍មនុស្សនិងសង្គម នៃនាយកដ្ឋានប្រចាំតំបន់ អាស៊ីអាគ្នេយ៍របស់ ADB បានមានប្រសាសន៍ថា “គម្រោងនេះបានជួយកាត់បន្ថយភាពងាយរងគ្រោះ របស់ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសវៀតណាម ទៅនឹង ការគំរាមកំហែងដល់ផ្នែកសុខាភិបាលដែលបង្កឡើងដោយអាកាសធាតុ ពិសេសក្នុងចំណោមក្រុមងាយ រងគ្រោះ រួមមានពលរដ្ឋក្រីក្រ ពលរដ្ឋចំណាកស្រុក និងជនជាតិភាគតិច” ។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Sunniya Durrani-Jamal បានមាន ប្រសាសន៍ថា“ជាមួយនឹងផែនការជាតិដែលបានបញ្ចប់ថ្មីៗ ដៅធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែធន់នឹង ការប្រែប្រួលអាកាសធាតុ ព្រមទាំងសមត្ថភាពដែលត្រូវបានបង្កើនឡើង ដល់មន្ត្រីសុខាភិបាល ប្រទេស កម្ពុជាកាន់តែរឹងមាំក្នុងការការពារសហគមន៍ងាយរងគ្រោះ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចំពេល ដែលកំពុងមានការរាតត្បាតពីកូវីដ១៩”។

គម្រោងនេះត្រូវបានអនុម័តនៅឆ្នាំ ២០១៥ ជាមួយថវិកាជំនួយចំនួន ៤,៤ លានដុល្លារ ពីមូលនិធិ អភិវឌ្ឍន៍ Nordic (Nordic Development Fund) និងហិរញ្ញប្បទានសមភាគី ពីរដ្ឋាភិបាលនៃប្រទេស ទាំងបី។ វាជាគំនិតផ្តួចផ្តើមដំបូង របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅអាស៊ីអាគ្នេយ៍ ដើម្បីធ្វើឱ្យប្រសើរឡើនូវការឆ្លើយតបរបស់រដ្ឋាភិបាល ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ លើការថែទាំសុខភាព។ គម្រោងនេះ ផ្អែកលើគុណប្រយោជន៍ធៀបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងសហប្រតិបត្តិការផ្នែកសុ ខាភិ បាល តំបន់ ថាជាទំនិញសាធារណៈ។

រដ្ឋាភិបាលនៃ ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ប្រទេសវៀតណាម ទទួល ស្គាល់ ថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយ ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស។ប្រទេសទាំងបី បានអនុម័តលើផែន ការ យុទ្ធ សាស្ត្រ សម្រាប់ សុខភាព សាធារណៈ ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការ ប្រែ ប្រួល អាកាសធាតុ។

គម្រោងនេះត្រូវបានអនុវត្តដោយ នាយកដ្ឋានថ្នាំបង្ការនៅកម្ពុជា នាយកដ្ឋានអនាម័យនិងលើក កម្ពស់សុខភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិង ទីភ្នាក់ងារគ្រប់គ្រងបរិស្ថានសុខា ភិបាលរបស់ប្រទេសវៀតណាម។ ប្រទេសទាំងបីបានចូលរួមយ៉ាងសកម្មក្នុងការរៀប ចំជំនួយការការ អនុវត្ត សកម្មភាព កសាងសមត្ថភាព និងការចែករំលែកចំណេះដឹង នៃគម្រោងជំនួយ បច្ចេក ទេសនេះ។

ជាពិសេស គម្រោងនេះបានធ្វើឱ្យប្រសើរឡើង នូវការប្រមូលទិន្នន័យទាន់ពេលវេលា សម្រាប់ រដ្ឋាភិបាលដើម្បីតាមដានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសុខភាពសាធារណៈ ឧប ករណ៍ នានាដូចជា មូលដ្ឋានទិន្នន័យ វិធីសាស្ត្រគំរូ និងកម្រងផែនទីឌីជីថល។ គម្រោង នេះក៏បានបណ្តុះបណ្តាល បុគ្គលិកសុខាភិបាលថ្នាក់ជាតិ និងខេត្ត អំពីប្រព័ន្ធ តាមដាន សម្រាប់ជំងឺបង្ករដោយអាកាសធាតុ ការវិភាគ ទិន្នន័យរោគរាតត្បាត និង បញ្ហាសុខភាពស្ត្រី កុមារ និងក្រុមងាយរងគ្រោះដទៃទៀត៕
រក្សាសិទ្ធិដោយ៖CEN

×