Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបអាជ្ញាបណ្ណ ក្រុមហ៊ុនចំនួន ៦

spot_img

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបចោលអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន៦ ក្រុមហ៊ុន។ បើតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុនទាំង៦ ដែលក្រសួងបានសម្រេចលុបអាជ្ញាបណ្ណនោះរួមមាន៖

១ ក្រុមហ៊ុន AWG TRUCKING SERVICE CO., LTD.
២ ក្រុមហ៊ុន MYGO (CAMBODIA) CO., LTD. ដោយមូលហេតុអាជ្ញាបណ្ណហួសសុពលភាព។
៣ ក្រុមហ៊ុន ZHONG WAITONG EXPRESS LOGISTIC CO., LTD.
៤ ក្រុមហ៊ុន AIR EXPRESS WORLDWIDE INC.
៥ ក្រុមហ៊ុន S. SHIPPING CO., LTD.
និង៦ ក្រុមហ៊ុន ANGKOR E-BOOKING CO., LTD. ដោយមូលហេតុក្រុមហ៊ុនបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ ឱ្យគោរពតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ប៉ុន្តែប្រតិបត្តិករមួយចំនួន នៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញ ស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករទាំងនោះ នឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×