Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អៀ ម៉េងលិ ឆ្លើយតបមហាជន ដែលឆ្ងល់ពីភាពមានបានរបស់ខ្លួន

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង អៀ ម៉េងលិ បានធ្វើការឆ្លើយតបទៅកាន់ហាជនមួយចំនួន បានងឿងឆ្ងល់ ពីភាពមានបានរបស់ខ្លួនរាល់ថ្ងៃ ខណៈពេលឃើញនាងនៅតែក្នុងផ្ទះ។

ការឆ្លើយតបរបស់តារាសម្តែង ដែលចូលចិត្សម្ញែងនូវភាពសុិចសុីរូបនេះ បានធ្វើឡើង បន្ទាប់ពីមហាជនមួយចំនួន បានដាក់ការសង្ស័យថា តាមរយៈរូបសម្រស់តារារូបនាងទំនងជា មានអ្នកចិញ្ចឹមដែលស្ថិតនៅពីក្រោយខ្នង នៃភាពហុឺហាររបស់នាងបច្ចុប្បន្ន។

យ៉ាងណាឆ្លើយតបបញ្ហានេះ អៀ ម៉េងលិ បានចេញមកពន្យល់ហេតុផល និងការងាររបស់នាងមួយចំនួន ដែលជាប្រភពចំណូល ខណៈពេលដែលនាងចាត់ទុកការចង់ដឹងរឿង របស់នាងនោះ គឺជាមនុស្សមួយចំនួនតូច ដែលចង់ឈ្នានីសរបស់នាងប៉ុណ្ណោះ។

តាមរយៈគណនេយ្យហ្វេសប៊ុករបស់ខ្លួន អៀ ម៉េងលិ បានបង្ហោះសារថា មនុស្សមួយចំនួនតែងតែចង់ដឹងរឿងខ្ញុំ ម្នាក់និងរកសុីអី ធ្វើការអី មានឡានមានផ្ទះនិងបានមកពីណា ថីនិងចង់ដឹងម៉េស ជីវិតរបស់គេសោះនិងវី ចាំបងប្រាប់ពួកមីអូនឯងឲ្យដឹង ហើយឈប់ឆ្ងល់ ok? ។

នាងបញ្ជាក់ថា ១/ ខ្ញុំរកសុីលក់ស្រា ២/ ខ្ញុំលក់ផលិតផង និងទី៣/ ខ្ញុំថត ស្ពត និង ទទួលថត គ្រប់ផលិតផល ។
នាងបន្ថែមថា ក្នុង១ខែអន់ណាស់ក៏ខ្ញុំអាចរកបាន សមល្មមនិងការចិញ្ចឹមគ្រួសារ ទាំងមូលដែរ និយាយរួមមិនលើសលប់ តែមួយបរបូ ហើយនិងអាចទិញអ្វីដែលខ្លួនឯងចង់បាន បើនិយាយពីលុយថា១ខែបានប៉ុន្មាន និយាយទៅខ្លាចគេថាយើងអួត។

នាងថា ខ្ញុំធ្វើការងាសុទ្ធចរិក គ្រួរសាទាំងមូលនៅលើដៃខ្ញុំដោយមានក្ដីសុខ សំបូរសប្បាយ មិនខ្វះខាត ចុះអ្នកដែលឆ្ងល់ខ្ញុំវិញ ? ។
អៀ ម៉េងលិ បន្ថែមថា បើនិយាយពីការចិញ្ចឹមគ្រួសារ ឲ្យរស់នៅសមរម្យនឹងគេនោះ នាងទំនងជាមិនខ្វះខាតឡើយ ប៉ុន្តែប្រសិនបើនាងមានលុយទិញ របស់តម្លៃរាប់មុឺនរាប់សែនដុល្លារនោះ គឺនាងមិនទាន់មានលទ្ធភាពនៅឡើយទេ។

នាងថា មិនទាន់មានលទ្ធភាព ដោយសារនាងរកសុីដោយសុច្ចរិត និងនាងការឲ្យតម្លៃពីមហាជន ដោយនាងមិនរកសុីផ្លូវកាត់នោះឡើយ។
នាងបញ្ជាក់ថា ប្រសិនបើនាងមានបំណងចង់រកសុីផ្លូវកាត់ ហក់លោតនោះ នាងនឹងមិនមានការខ្វះខាតដូចសព្វថ្ងៃនេះឡើយ។
យ៉ាងណា អៀ ម៉េងលិ សង្ឃឹមថា មហាជនមួយចំនួន ដែលបានយល់ខុស ចំពោះរូបនាងនោះ នឹងបានយល់ ហើយបញ្ឈប់ការចង់ដឹង និងឈ្នានីសរូបនាងបន្តទៀត៕
រក្សាសិទ្ធិដោយ៖សំណាង SV

spot_img
×