Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា ABC នៅតែជាភាគហ៊ុន ដែលត្រូវបានគេជួញដូរច្រើនជាងគេ នៅក្នុងផ្សារហ៊ុនកម្ពុជា នៅដើមសប្តាហ៍នេះ

spot_img

ភ្នំពេញ ៖ សកម្មភាពជួញដូរមានសភាពថយចុះនាថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយទំហំជួញដូរភាគហ៊ុនសរុបបានធ្លាក់ចុះមកត្រឹម ៦៩៧.៥៨ លានរៀលប៉ុណ្ណោះ។

ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះចន្លោះពី ២០ ទៅ ១០០រៀល ក្នុងមួយហ៊ុន ដោយភាគហ៊ុន GTI PPSP PAS និង ABC បានបិទត្រឹម ៤,១៦០ រៀល ១៣,៦០០រៀល ១២,៩០០រៀល រៀងគ្នា។ PPAP កើនឡើង ២០រៀល ដល់ ១៥,២២០ រៀល ខណៈដែលភាគហ៊ុន PWSA និង PEPC បានរក្សាថ្លៃថេរដដែល។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,២៤ភាគរយ ទៀត មកត្រឹម ៥៤៣,១៥ពិន្ទុ។
ភាគហ៊ុនអេស៊ីលីដា ABC នៅតែជាភាគហ៊ុនដែលត្រូវបានគេជួញដូរច្រើនជាងគេនៅក្នុងផ្សារហ៊ុនកម្ពុជា នៅដើមសប្តាហ៍នេះ។

ជាមួយនឹងទំហំជួញដូរចំនួន ៥៥៣,៨៥៤,៣២០រៀល។ បន្ទាប់មគឺភាគហ៊ុនធ្លាក់ថ្លៃដូចគ្នានោះគឺ តំបនសេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ជាមួយនឹងទំហំជួញដូរ ៦០,១៦៨,៥៨០ រៀល និង ៥៧,៧៥៥,៧០០ រៀងៗគ្នា។ ភាគហ៊ុនធ្លាក់ថ្លៃទាំងនេះបានចូលរួមចំណែកធ្វើឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះដូចគ្នាពី ៥៤៤.៤៦ ពិន្ទុ មក ៥៤៣.១៥ពិន្ទុវិញ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×