Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ជាត្រីដែលមានតម្លៃថ្លៃជាងគេប្រចាំខេត្តស្ទឹងត្រែង

spot_img

ស្ទឹងត្រែង ៖ ត្រីប៉ាសេអ៊ី មានតម្លៃចន្លោះពី ២០ម៉ឺន ទៅ ៣០ម៉ឺនរៀល ក្នុងមួយគីឡូនៅខេត្តស្ទឹងត្រែង នៅក្នុងទន្លេស្ទឹងត្រែង ត្រីដែលមានរស់ជាតិឆ្ងាញ់ និងល្បីជាងគេប្រចាំប្រទេសកម្ពុជាយើង គឹមានចំនួនពីរ ប្រភេទ ដូចជា ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ហើយត្រីទាំងពីរនេះមានតម្លៃថ្លៃ និងឆ្ងាញ់ជាងគេ។

ម្ចាស់ដេប៉ូលក់ត្រីទន្លេស្ទឹងត្រែងមួយរូប បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ត្រីទន្លេខេត្តស្ទឹងត្រែង មានត្រីប៉ាសេអ៊ី ដែលមានតម្លៃថ្លៃ ហើយបច្ចុប្បន្ននេះ ក៏មានត្រីប៉ាវ៉ាមុខពីរ មានតម្លៃក្រោមត្រីប៉ាសេអ៊ី បន្តិចបន្តួចដែរ ។ ហើយត្រីទាំងពីរ ប្រភេទនេះ រដូវកាល ដែលសម្បូជាងគេ គឺនៅក្នុងខែវិច្ឆិកា ដល់ ខែកុម្ភៈខាងមុខ។

ត្រីសំខាន់ ល្បីៗមួយចំនួនប្រចាំខេត្តស្ទឹងត្រែង មានដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉មុខ១ ត្រីប៉ាវ៉ាមុខ២ ត្រីគល់រាំង ត្រីត្រសក់ ត្រីព្រួល ត្រីឆ្កោក ត្រីក្របី និងត្រីក្អែកជាដើម ដែលត្រីទាំងអស់នេះ ជាត្រីធម្មជាតិទឹកសាប មានរស់ជាតិឆ្ងាញ់ និងល្បីបំផុតប្រចាំខេត្តមួយនេះ។

អាជីវករលក់ត្រីម្នាក់នៅខេត្តស្ទឹងត្រែង បានឲ្យដឹងថា ត្រីដែលលក់ដាច់ជាងគេ មាន ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខ២ ត្រីក្អែក ត្រីព្រួល និងត្រីក្របី។ ចំពោះត្រីប៉ាសេអ៊ី មួយក្បាល ដែលមានទម្ងន់ចាប់ពី ១គីឡូក្រាមឡើងទៅ តម្លៃចន្លោះពី២០ម៉ឺនរៀល ទៅ៣០ ម៉ឺនរៀល។ ត្រីទាំងនេះ ជាប្រភេទត្រីកម្រ ហើយយសំបូរទៅតាមខែ បើមានគឺលក់ថ្លៃ។ អាជីវករលក់ត្រី អ្នកស្រី ដា សាន បានឱ្យដឹងថា ក្នុងមួយថ្ងៃ គាត់អាចលក់ ត្រី អស់ ចន្លោះពី៣០ ទៅ ៥០គីឡូក្រាម ហើយសព្វថ្ងៃនេះ ត្រីដែលលក់ដាច់ជាងគេគឺត្រីក្អែក ព្រោះតម្លៃមិនថ្លៃពេក ចន្លោះពី១៥,០០០រៀល ទៅ១៧,០០០រៀល ក្នុងមួយគីឡូក្រាម អ្នកទិញភាគច្រើនជាម្ចាស់ភោជនីយដ្ឋាននៅភ្នំពេញ ។

គួរបញ្ជាក់ថា ប្រភេទត្រីទន្លេសំខាន់ៗ មានដូចជា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខ១ ត្រីប៉ាវ៉មុខ២ ត្រីគល់រាំង ត្រីត្រសក់ ជាដើម ជាប្រភេទត្រីមេពូជ ហើយបច្ចុប្បន្នវាមានចំនួនធ្លាក់ចុះថែមទៀត ដែលធ្វើឲ្យតម្លៃត្រីទាំងនេះមានតម្លៃខ្ពស់។ ហើយហាមនេសាទត្រីក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន ដោយប្រជានេសាទទាំងអស់ កុំលួចនេសាទក្នុងតំបន់អភិរក្សត្រីមេ កុំនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់ ឬបោកគ្រាប់បែកជាដើម៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×