Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! ចេក​ចេញ​ត្រ​យូង នៅ​កណ្តាល​​ដើម បង្ក​ការ​វែក​ញែក​ផ្អើល​ពេញ​ហ្វេសប៊ុក (វីដេអូ)

spot_img

ជាទូទៅ យើងតែងតែឃើញចេកចេញត្រយូងមក នៅផ្នែកកំពូលនៃដើមរបស់វា។ ប៉ុន្តែ ចម្លែកអីចេកទាំងនេះ បែរជាធ្លាក់ត្រយូងចេញនៅកណ្តាលដើមទៅវិញ​ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងវែកញែក​ពេញបណ្តាញសង្គមតែម្តង។

តាមរយៈវីដេអូ ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា សៀវ យុង បានរៀបរាប់ឲ្យដឹងថា ចេករបស់គាត់ចំនួន ៣ ដើម ដោយក្នុងនោះមានដើមទី១ ដើមទី២ បានចេញផ្លែនៅពាក់កណ្តាលដើម ខណៈអាទី៣ កំពុងរៀបចេញត្រយូងបន្តផងដែរ។

ក្រោយពីបានឃើញចេកចេញផ្លែ នៅកណ្តាលដើមបែបនេះ បានធ្វើឲ្យមនុស្សជាច្រើនដែលមានជំនឿ នាំគ្នាខមិននូវពាក្យ សាធុ សាធុ ព្រាត។ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា នេះប្រហែលនាងពួននៅក្នុងដើមវាហើយ និងឲ្យម្ចាស់ចេកប្រយ័ត្ន ខ្លាចបាត់ស្តាយរបស់ល្អហើយមានតម្លៃទៀត និងព្រមទាំងឲ្យអុចធូបបួងសួង បន់ស្រន់ទៅ ព្រោះក្រែងលោមានបារមីស័ក្តិសិទ្ធិ។ តែយ៉ាងណា ក្នុងនោះ ក៏មានមនុស្សមួយចំនួនបានយល់ឃើញថា នេះជាសញ្ញាសញ្ញាគ្រោះថ្នាក់ដ៏ធំ ត្រូវកាប់វាចោលទៅ​កុំទុកវាធ្វើអី។

ចំណែកអ្នកខ្លះទៀត ដែលធ្លាប់បានឃើញ ក៏បាននិយាយថា៖ «ខ្ញុំធ្លាប់ឃើញដែរតើ នៅខាងព្រៃវែង.. គឺចេញពាក់កណ្តាលដើមដូចគ្នាចឹង.. គិតៗទៅមិនដឹងស្រុកយើងកើតអ្វីតទៅមុខទេ…តែសូមបួងសួងកុំអោយមានកើតអ្វីអោយសោះ សូមអោយសុខសប្បាយទាំងអស់គ្នា ហេងហេងហេងទាំងអស់គ្នាចុះណ៎ា!»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×