តាកែវ ៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ២០២១ នេះ ក្រុមគ្រូពេទ្យនៅតែបន្តយកវត្ថុសំណាក ចំពោះព្រះសង្ឃ ដែលគង់នៅក្នុងវត្តសីហរតនារាម ឋិតនៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ ជាង ១០០អង្គនាក់បន្ថែមទៀត ខណៈដែលល្ងាចថ្ងៃម្សិលមិញនេះ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សលើព្រះសង្ឃ ដែលមានការសង្ស័យចំនួន ១៨អង្គ មានវិជ្ជមានកូវីដ១៩ ចំនួន ១០អង្គនាក់ទៅហើយ។

នៅព្រឹកនេះ ក្រុមគ្រូពេទ្យបាននិងកំពុង ពិនិត្យដកយកវត្ថុសំណាក មកធ្វើតេស្តរហ័ស ក្នុងនោះមានរកឃើញវិជ្ជមានកូវីដ១៩ ជិត ១០អង្គនាក់បន្ថែមទៀតហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។ ហើយឥឡូវនេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចយកសាលាឆាន់ និងសាលាពិទ្ធិកបឋមសិក្សា នៅក្នុងវត្តផ្ទាល់ធ្វើជាកន្លែងព្យាបាល និងធ្វើចត្តាឡីស័កលើព្រះសង្ឃ ៕ រក្សាសិទ្ធិដោយ៖ តាកែវ






