ភ្នំពេញ ៖ សវនាការនេះដឹកនាំដោយលោក ញ៉ឹម ពិសាល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ ហុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១ បទល្មើស រំលោភលើទំនុកចិត្តដែលមានជនជាប់ចោទឈ្មោះ សូរ កែវរដ្ឋាភេទប្រុសអាយុ៥៣ឆ្នាំ។

សវនាការជំនុំជម្រះសួរដេញដោលជាសាធារណៈ នៅចំពោះមុខជនជាប់ចោទឈ្មោះ សូរ កែវរដ្ឋា បទចោទ រំលោភលើទំនុកចិត្ត ។ បន្ទាប់ពីបញ្ចប់សវនាការ លោកចៅក្រមសម្រេចកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥រសៀល ដើម្បីធ្វើការប្រកាសសាលក្រម។
ជនត្រូវចោទឈ្មោះ សូរ កែវរដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងបុរីសម្បត្តិមាស៤ ផ្ទះលេខ2DEoE1 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាតខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនជាប់ចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធរឿងលក់ដីខ្យល់ យកប្រាក់ពីអ្នកដ៏ទៃប្រមាណជាង១៤ម៉ឺនដុល្លារ ។

ក្រោមមក ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីដោះស្រាយពីបទលក់ដីខ្យល់ និង បោកលុយអ្នកទិញដីជាង១៤ ម៉ឺនដុល្លារអាមេរិក។
តាមមាត្រា ៣៧៨ (បទឆបោកនិងទោសដែលត្រូវអនុវត្ត) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕រក្សាសិទ្ធិដោយ៖ជំនោ

