ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលកតារាជើងថ្មី ផល ភត្រ្តា ពុះពារជាមួយអាជីពចម្រៀងឲ្យកាន់តែល្បី

ភ្នំពេញ ៖ លោកផល ភត្រ្តា ជាសិល្បៈជើងក្រោយ ដែលព្យាយាមកសាងស្នាដៃ នៅលើវិស័យសិល្បៈឲ្យដល់ទីបំផុត។ លោកស្រឡាញ់អាជីពមួយនេះណាស់។ អ្វីដែលលោកមានមោទនភាពគឺ បទចម្រៀងរបស់លោក កាន់តែមានគេស្គាល់លើ បណ្តាញសង្គម និងនៅលើtik tok។ នេះជាទឹកចិត្តដែលលោក ខំបន្តទៀតធ្វើយ៉ាងណាឲ្យមានគេស្គាល់ ដើម្បីវាយលុកទីផ្សារ។

លោកផល ភក្ត្រា គឺជាអតីត បេក្ខភាពប្រឡងក្នុងកម្មវិធីមួយ គឺ កម្មវិធីសុបិន្តក្លាយជាការពិត ក្នុងស្ថានីយ៍ទូរទស្សន៍ SEATV ។ លោកបានប្រឡង វគ្គចម្រុះ រហូតឈានដល់វគ្គផ្តាច់ព្រ័ត ប៉ុន្តែដោយសារ មានបញ្ហា និងកង្វះខាតខ្លះក្នុង វគ្គផ្តាច់ព្រ័តទើបធ្វើឲ្យ មិនទទួលបានពានរង្វាន់ ហើយរាល់ថ្ងៃ គឺជាតារាចម្រៀង នៅក្នុងក្រុម E music និង E Media ក៏ជា អ្នកសម្តែង ពិធីករខ្លះផងដែរ។ ក្រៅពីច្រៀង ហើយនិងរាល់ថ្ងៃលោកនៅបន្តការសិក្សារផងដែរ ទម្រាំតែបានមកដល់ពេលនេះ ជីវិតសិល្បៈរបស់ខ្ញុំលំបាក ឥតឈប់ឈរ ទៅលើបញ្ហាជាច្រើន ពេលខ្លះលួចម៉ែពុកទៅច្រៀងក៏មាន ពេលខ្លះអត់លុយទៅច្រៀងក៏មាន ដើរទៅច្រៀងក៏មាន ហើយណាមួយ ជីវភាពគ្រួសារក្រីក្រ ព្រោះតែខាងសិល្បៈ ទើបសម្រេច ចូលទៅប្រលងនៅខាងទូរទស្សន៍ ដើម្បីបានកេរ្តិ៍ឈ្មោះ និងឲ្យគេស្គាល់ឈ្មោះ រហូតមកដល់សព្វថ្ងៃនេះ។

បទចម្រៀងដែលមានផ្ទុះខ្លាំងដែលមានពុកម៉ែបងប្អូនអ្នកលេងបណ្ណាញ Tik Tok ហ្វេកប៊ុក និង YouTube យកទៅលេងនិងចែករំលែកយ៉ាងច្រើនផងដែរ ក្នុងនោះគឺមានបទ «បងគិតដល់អូន »«កុំភ្លេចបងណា » បទ «ខ្ចីបាត់ៗ »និងបទផ្សេងៗទៀតផងដែរ ហើយ សព្វថ្ងៃ មានបណ្តាស្ថានីយ៍ទូរទស្សន៍បានហៅច្រៀងគ្រប់កម្មវិធីផងដែរ ហើយការងារខ្លះក៏ត្រូវបានផ្អាក ច្រើនផងដែរ។

បណ្តាមិត្តភក្តិ និងហ្វេនៗមួយចំនួន បានជូនពរលោកឲ្យ ឆាប់បានដើរដល់គោលដៅ មានកេរ្តិ៍ឈ្មោះល្បាញល្បី និងការគាំទ្រ។ អ្វីដែលរំពឹងនោះលោកនឹងរិះរក អ្វីប្លែកៗចែកជូនមហាជន បានទស្សនាជាបន្តទៀត៕​ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម