Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ទ្រហោយំ ពេលចោរលួចម៉ូតូ ទើបតែបង់រំលោះ យកទៅបាត់

ភ្នំពេញ ÷ នារីម្នាក់បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ទាំងទឹកភ្នែករលីងរលោង ក្រោយចោរលួចយកម៉ូតូ របស់គាត់យកទៅបាត់ ដោយសុវត្ថិភាព។

នារីរងគ្រោះខាងលើមានឈ្មោះ ឈុន គឹមស្រែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ ស្នាក់នៅម្តុំផ្សារកណ្តាល។

តាមការរៀបរាប់ពីជនរងគ្រោះខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រូបគាត់បានចតម៉ូតូនៅមុខកន្លែងធ្វើការ នៅមុខក្រុមហ៊ុនលក់ម៉ូតូស៊ុយស៊ុគី ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពេលនោះ រូបគាត់បានចាក់សោរម៉ូតូ ហើយដើរចូលបន្ទប់ទឹកតែមួយភ្លែត ស្រាប់តែចេញមកវិញ អត់ឃើញម៉ូតូរបស់ខ្លួន លុះឆែកមើលកាំម៉េរ៉ាសុវត្ថិភាព ទើបដឹងថាមានចោរមកលួចយកទៅបាត់ ម្ចាស់ម៉ូតូបានត្រឹមតែទ្រហោយំស្តាយ របស់ដែលបង់រំលោះ មិនទាន់ឲ្យលុយគេគ្រប់ផង ម៉ូតូត្រូវចោរលួចបាត់ ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូ ឲ្យគាត់វិញផង ព្រោះគាត់អត់មានអីជិះទៅធ្វើការទៀតទេ ហើយសុំណូមពរ ឲ្យសមត្ថកិច្ចចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង កុំឲ្យពួកអស់នោះ មានឱកាសដើរលួចទ្រព្យសម្បត្តិដែលគេ ខំប្រឹងប្រែងសន្សុំទម្រាំនឹងទិញបានទៀត៕ រក្សាសិទ្ធិដោយ ៖សួង សាម

×