ភ្នំពេញេ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះល្វែង នៅជាន់ឡៅតឿ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់រថយន្តពន្លត់អគ្គិភ័យ ក៏ដូចជាកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះមកជួយអន្តរាគមន៍ភ្លាមៗ នៅហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង០០ នាទីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវបេតុងលេខ០៩ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួល បានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះដែលគាត់ជួលសព្វថ្ងៃចេះតែលោតឌីសង់ទ័រ ហើយគាត់ក៏បានប្រាប់ទៅម្ចាស់ផ្ទះរួចហើយផងដែរ តែម្ចាស់ផ្ទះបានប្រាប់គាត់ថាប្រើសិនទៅ រហូតដល់វេលាកើតហេតុឆ្លងចរន្តអគ្គិសនី ធ្លាក់ផ្កាភ្លើងលើអាសនៈឆាបឆេះរាលដាល ដល់ពូកបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនអ្នកជិតខាងនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យនឹងទុយោទឹក ជួយបាញ់ការពារមិនឲ្យរាលដាល និងប្រញាប់រាយការណ៍ ជូនដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យឲ្យចេញជួយអន្តរាគមន៍។
ក្រោយមករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ចំនួន៣គ្រឿង ធ្វើការបាញ់ពន្លត់អស់២គ្រឿង ឲ្យរលត់ទៅវិញជាស្ថាពរ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួន៕ រក្សាសិទ្ធិដោយ៖សួង សាម











