Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២០១ថ្ងៃ ៖ ស្លាប់ ៧៨៨នាក់ និងរបួស ១៩៨៦នាក់

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ CEN នៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះថា រយៈពេល ២០១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១៣៩៨លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៨៨នាក់ និងរបួសចំនួន ១៩៨៦នាក់ ក្នុងនោះធ្ងន់ចំនួន ១១៦១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ១នាក់ និងរបួសចំនួន ១១នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៨នាក់ និងស្រាលចំនួន ៣នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២០១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១៩៥៩៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៨២១៩គ្រឿង និងរថយន្តចំនួន ៣១៣៧៤គ្រឿង ក្នុងនោះរថយន្តតូច ២៤៣៦០គ្រឿង និងធំ ៧០១៤គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×