Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃួង ស្រេង ប្រាប់មន្ត្រីមូលដ្ឋានឱ្យបង្កើតទីបញ្ជាការស្រាល១កន្លែង សម្រាប់អន្តរាគមន៍ដល់អ្នកព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ដីពីការត្រួតពិនិត្យអ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះតាមប្រព័ន្ធ Video Conference នាល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការព្យាបាលជំងឺកូវីដ-១៩តាមផ្ទះ ជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួម ក្នុងការព្យាបាលតាមផ្ទះនេះ កាន់តែច្រើនឡើង។ ដូច្នេះ អ្វីដែលយើងត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រីកងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះអ្នកជំងឺព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមជាក់កលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង»។

អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមមន្ត្រីថា ចំពោះខណ្ឌនីមួយៗ ត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ , ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វីយើងអាចជួយសូវ៉េ បានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវីត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×