Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ បុរសម្នាក់បានដួលបោកក្បាល នៅនឹងថ្នល់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ បុកជាមួយនឹងរថយន្ត

ភ្នំពេញ ÷ រន្ធត់ណាស់បុរសម្នាក់ ត្រូវបានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នា ជាមួយរថយន្ត បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯរថយន្តបង្ក ជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះដែរបានកើតឡើង កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះហីឌូភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកលែត ពណ៌សលាយខៀវមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HG 8009 ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែគេបានឃើញរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបញ្រ្ចាសទិសគ្នា ពីកើតមកលិចបានជ្រុលចង្កូត ទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាល នៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹង ផ្នែកជំនាញចរាចរណ៍ បានចុះមកដល់វាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×