Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសពកុមារាអាយុ ៥ឆ្នាំ ដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅក្នុងស្រះត្រកួន – កុមារាអាយុ ១៥ឆ្នាំ ត្រូវបានឃាត់ខ្លួន បទឃាតកម្មដោយចេទនា

ខេត្តត្បូងឃ្មំ ៖ កុមារាអាយុ១៥ឆ្នាំម្នាក់ បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះ ព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ ហើយយកសាកសពរបស់កុមារារងគ្រោះទៅបោះចោលនៅក្នុងស្រះត្រកួនមួយ។

កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣និង៣០ ឪពុករបស់កុមារាអាយុ៥ឆ្នាំបានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២និង៣០អធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។

អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសព។ យើងបានឃើញថាសាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។

មន្ត្រីស៊ើបអង្កេតបានយល់ឃើញថាកុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនកុមារាអាយុ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្មដោយចេទនាទៅលើជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×