ភ្នំពេញ ÷ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ចូលទៅលួចម៉ូតូនៅមុខផ្ទះប្រជាពលរដ្ឋ ត្រូវម្ចាស់ឃើញទាន់បណ្តាល ឲ្យជនសង្ស័យជិះរត់គេចខ្លួន បន្ទាប់មកជនរងគ្រោះ បានជិះម៉ូតូប្រដេញពីក្រោយស្រែកថាចោៗ លុះរត់មកដល់ចំណុចផ្លូវវ៉េងស្រេង ច្រកចូលផ្សារដីថ្មី ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យបានវាយខ្នោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ចំណុចឃាត់បានតាមបណ្ដោយផ្លូវវ៉េងស្រេង ច្រកចូលផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ មានឈ្មោះសុខលីម ភេទប្រុសអាយុ២៣ឆ្នាំមុខរបមិនពិតប្រាកដ្ឋ បច្ចុប្បន្នស្នាក់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះលីហេង ភេទប្រុសអាយុ៣១ ឆ្នាំមុខរបរដឹកត្រីលក់ បច្ចុប្បន្ន ស្នាក់នៅ ភូមិកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានទុកម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1K- 3477 ទុកនៅមុខផ្ទះបន្ទាប់មកគាត់ បានចូលទៅក្នុងមួយភ្លែត ស្រាប់តែលេចមុខជនសង្ស័យ បានឡើងជិះលើម៉ូតូរួចជិះរត់គេច ហើយភ្លាមៗនោះដែរ គាត់ក៏បានទាញម៉ូតូមួយគ្រឿងទៀត ប្រដេញតាមពីក្រោយ ដោយជនសង្ស័យព្យាយាម រត់រហូតមកដល់ ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចក្រប៊ួច បានបន្ទាប់មកក៏រាយការណ៍ប្រាប់ទៅ សមត្តកិច្ចខណ្ឌព្រែកព្នៅ ឲ្យមកយកព្រោះកើតហេតុនៅទីនោះ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចខណ្ឌព្រែកព្នៅ បានចុះមកដល់រួចក៏បានសួរនាំ ទៅលើជនរងគ្រោះ បន្ទាប់មកក៏នាំជនសង្ស័យ យកទៅខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសួរនាំចាត់ការបន្ត តាមនីតិវិធីក្នុងច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

