Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរភាពយុវតីម្នាក់ ដែលតស៊ូទាំងគ្មានឪពុកធ្វើអោយតារាអន ឡាញអ្នកស្រីសុវណ្ណារីរំជួលចិត្តស្រក់ទឹកភ្នែក

spot_img

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមរបស់ អ្នកស្រីសុវណ្ណារីហៅម៉ាក់ស្រីពេជ្រ តារាអន ឡាញកំពុងឆក់បានអ្នកគាំទ្រ បានលើកយកឃ្លីបវិដេអូមួយមក បង្ហាញមហាជន។ នោះជាខ្សែជីវិតពិត របស់យុវតីម្នាក់ដែល បានលះបង់ដើម្បីគ្រួសារ គ្រាជីវិតក្នុងគ្រួសារឪពុកម្តាយបែកបាក់គ្នា។ អ្វីដែលលើសពីអាណិតយុវតីរូបនោះ រស់នៅក្រោមការចិញ្ចឹមពីអ្នកម្តាយយ៉ាងលំបាក ហើយលះបង់ជួយធ្វើការអ្នកមានគុណ គ្រាជាកូនច្បង។

ប្រការដែលអ្នកស្រី សុវណ្ណារីលើកយក យុវតីខាងលើ ជាវាគ្មិនបង្ហាញបទពិសោធន៍ ដោយសារតែយល់ឃើញថា ក្មេងស្រីរូបនេះជាស្ត្រីតែ មានចិត្តពុះពាររឹងមាំមិនចុះចាញ់ឧបសគ្គ។ ម្ល៉ោះហើយអ្នកស្រីក៏ ជានារីមេម៉ាយហើយ ជួបនូវរឿងច្រើនក្នុងជីវិតយល់ពីផលលំបាកមួយនេះ។ អ្នកស្រីចង់ឲ្យស្ត្រីទាំងឡាយ គួរកុំទន់ជ្រាយហើយក្រោកឈឡើង ដោះស្រាយរាល់បញ្ហាកុំចុះចាញ់ ត្រូវតែក្លាហានហើយកុំបាក់ទឹកចិត្តគ្រប់បញ្ហា ដែលបានបក់មកលើយើង។

យុវតីខាងលើដែលបាននិយាយ រៀបរាប់លើវេទិកា ទាំងយំអួលដើមកនូវពេលដែលនាងលើកបញ្ហានៅក្នុងជីវិតថា « នាងជាកូនច្បងក្នុងចំណោមកូន៣នាក់។ នាងធំជាងគេហើយ ពើបប្រទះជីវិតគ្រួសារដែល ឪពុកម្តាយមិនចុះសម្រុងគ្នា រហូតបែកបាក់។ គ្រាដែលចាកចេញពីផ្ទះ មានតែរបស់របរតិចតួច វ៉ាលីសមួយ ដែលម្តាយនាងឱបក្រសោបបាន និងកូន។ ម្តាយខ្ញុំរឹងមាំណាស់ មិនចុះចាញ់នោះទេ ទាំងនាងដឹងថាឪពុកមិនគួរធ្វើដល់ថ្នាក់ហ្នឹង។នាងពោលអួលដើមកថា ក្នុងនាមជាកូនបងគេ ខ្ញុំគិតតែពីរករបរជួយម្តាយ មើលថែប្អូន២នាក់។បើទោះជាពេលខ្លះនាងត្រូវម្តាយស្តីបន្ទោស តែគាត់ចង់ឲ្យយើងល្អ។ អ្វីដែលនាងមើលឃើញគឺដើម្បីម្តាយ ។ មកទល់ពេលនេះ នាងយល់ថា មិនបាច់មានឪពុកក៏បាន ព្រោះមានភាពកក់ក្តៅពីម្តាយ។ ឪពុកនាងនៅតែផ្តល់តម្លៃដែលផ្តល់កំណើត ប៉ុន្តែគាត់មិនបានធ្វើឲ្យយើងកក់ក្តៅឡើយ។ នេះម្តាយខ្ញុំរឹងមាំ ប្រសិនបើគាត់តូចចិត្តតើជីវិតគាត់នឹងកូនៗបែបណា៕រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×