Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រេកអរជំនួស! អេ ភូថង មានស្នាម​ញញឹម​ឡើង​វិញ​ហើយ ក្រោយ​បាន​ធូរ​ស្រាល​ច្រើន

spot_img

ប៉ុន្មានថ្ងៃមុននេះ មហាជន ជាពិសេសអ្នកគាំទ្រស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់ ពិតជាមានក្តីស្លុតរន្ធត់ចិត្តជាខ្លាំង ក្រោយពីបានឃើញអតីតស្ដេចប្រដាល់គុនខ្មែរ ស្រាប់តែបានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ស្របពេលដែលគ្រូបង្វឹករូបនេះ ក៏កំពុងមានជំងឺប្រចាំកាយច្រើនមុខ ដោយសារជំងឺធាត់ជ្រុលដ៏ហួសប្រមាណ។

តែយ៉ាងណា ក្រោយសម្រាកព្យាបាល ១សប្ដាហ៍ជាង នៅពេលនេះ ឃើញថាអាការៈរបស់លោក អេ ភូថង បានត្រឡប់មកធូរស្រាលច្រើនវិញហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ នៅឯមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ឲ្យដឹងផងដែរថា អតីតអធិរាជកែងឆេះជង្គង់ហោះ អេ ភូថង បានជួបប្រទះបញ្ហាជំងឺធាត់ស្ទើរតែមិនអាចចលនាបាន អស់រយៈពេលជាយូរមកហើយ និងក៏មានជំងឺប្រចាំកាយច្រើនមុខផ្សេងទៀតផង ដែលក្នុងនោះមានដូចជាជំងឺ លើសជាតិស្ករ លើសជាតិអាសុីត ខ្លាញ់រុំបេះដូង និងសម្ពាធសរសៃបេះដូង ដែលបណ្តាលមកពីការឡើងធាត់ជ្រុលដ៏ហួសប្រមាណ។ តែដោយឡែក នៅថ្ងៃទី១១ ខែកក្កដា កន្លងទៅ លោកបានឡើងជាតិអាសុីតខ្លាំង ក៏ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តែបើទោះក្រោយពីបានធូរស្បើយយ៉ាងណា លោកក៏ត្រូវបានពេទ្យតម្រូវឲ្យធ្វើសំណាក ហើយលទ្ធផលគឺវិជ្ជមានជំងឺកូវីដ-១៩ និងបន្ទាប់មកក៏បានស្ថិតក្នុងស្ថានភាពបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរតែម្តង។

តែយ៉ាងណា អាការៈរបស់លោក អេ ភូថង នៅពេលនេះគឺបានធូរស្រាលច្រើនហើយ និងក៏បានបង្ហាញស្នាមញញឹមត្រេកអរជាខ្លាំងផងដែរ ដែលក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ជួយព្យាបាលជំងឺរបស់លោកបានប្រសើរឡើងវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×