Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់មី បាត់ខ្ញុង អាចខ្លាំងជាមួយអ្នកផ្សេងទេ

spot_img

ភ្នំពេញ ៖ គ្រប់គ្នាបានដឹងហើយថា ខ្ញុងបានលាឈប់ចេញពីក្រុមសម្តែង របស់សុីធីអិន ដោយសំអាងលើហេតុផលថា មិនមានពេលវេលាគ្រប់គ្រាន់លើការងារ ហើយមិនចង់បានប្រាក់ខែស្រួលៗ។នាងថារវល់មើលកូន និងមុខរបរទើបមិនអាចបន្តបាន។ ចុះនាយពាក់មី ដែលជាដៃគូនោះទៅជាយ៉ាងណា ខណៈការសម្តែងរបស់អ្នកទាំង២សុីចង្វាក់គ្នាគ្រប់ការសម្តែង។

ពាក់ មី និងខ្ញុង បានក្លាយជាដៃគូសម្តែងនៅលើឆាកសុីធីអិន ច្រើនឆ្នាំមកហើយ រហូតច្រឡំថាអ្នកទាំង២ ស្រឡាញ់គ្នាក្រោយសុីអារម្មណ៍លើឆាក។ ប៉ុន្តែអ្នកទាំង២បានបដិសេធព្រោះ មានដៃគូស្នេហានៅក្រៅឆាក សម្តែងដូចគ្នា អ្វីៗគ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ មហាជនស្តាយដែលបាត់ដៃគូមួយនេះ តែក៏ពួកគេនៅមានឱកាសសាងការសម្តែងនៅខាងក្រៅដែរ។

ខ្ញុង បានសម្រេចចិត្តបង្ហាញការណ៍ពិតមួយលើកទៀតនៅពេលដែលនាង បានបញ្ជាក់ថា នាងលាឈប់សិល្បៈ។ផ្ទុយទៅវិញនាង បានអះអាងថា នាងសម្រេចចិត្តឈប់សម្តែងជាមួយក្រុម កំប្លែងសុីធីអិនក្រោយបានតស៊ូ ជាមួយក្រុមនេះអស់១២ឆ្នាំ។ មជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍ដែល សុខៗស្រាប់តែតារាកំប្លែងរូបនេះ ដូរទិស។

ខ្ញុងតារាកូន២ បានលើកឡើងថា នាងសុំអភ័យទោសផងដែរ ដែលមុននេះបានលើកឡើងថាលាឈប់សិល្បៈ។ ប៉ុន្តែពេលនេះអ្វីដែលចង់បង្ហាញឡើងវិញ នាងមិនមែនលាឬបោះបង់សិល្បៈនោះទេ ដោយសារសិល្បៈនាងខំលះបង់ច្រើនឆ្នាំ តាំងពីកូននៅមានមួយ ឥឡូវកូន២។ អ្វីដែលនាងចង់បញ្ជាក់ប្រាប់ទស្សនិកជន គឺនាងសុំលាឈប់សម្តែងប្រចាំក្រុមសុីធីអិន ហើយសុំទោសដល់លោកតាវុិចទ័រ បងៗក្រុមកំប្លែងជាមួយគ្នាដែរ។ ខ្ញុងបានបង្ហាញមូលហេតុទៀតថា អំឡុងពេលកូនទី២ក្រោយកើតមកកូនខ្សោយ មិនគ្រប់ខែនាង និងប្តីមើលថែចំណាយពេលច្រើន។ ពេលខ្លះមិនបានទៅសម្តែងនៅស្ថានីយ៍ខកការងារ។ ដូចនេះហើយនាងមិនអាចយកប្រាក់ខែគេទទេៗ ធ្វើការមិនពេញលេញ។ ម្ល៉ោះហើយសម្រេចចិត្តលាឈប់ គឺឈប់តែនៅទូរទស្សន៍តែបើ លោកតាវុិចទ័រចង់ហៅសម្តែងម្តងម្កាល នាងទំនេរ នឹងចូលរួមសហការសម្តែងដដែល៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×