Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនបុរសម្នាក់ពីបទ ឆបោក, ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈប្រឈមនឹងជាប់គុករហូត១០ឆ្នាំ

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំជន ត្រូវចោទឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទ ប្រុស អាយុ៣៩ ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិខ្វិត សង្កាត់ សាក់ សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃស(ម១)បណ្តោះអាសន្ន រង់ចាំការបើកសវនាការនៅពេលក្រោយ។

តុលាការឃុំខ្លួនជនត្រូវចោទឈ្មោះនាង ណុយ ហៅ ម៉ាប់ អាយុ៣៩ឆ្នាំធ្វើឡើងបន្ទាប់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ បានបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងបទ ឆបោក, ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និង ក្លែងបន្លំឯកសារសាធារណៈ។

សូមបញ្ជាក់ថាសមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ តាមដីកាបញ្ជាឲ្យចូលខ្លួនខ្លួន លេខ ១៨៥ អ.យ.ថ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្ត នៅរាជធានីភ្នំពេញអំឡុង ខែកញ្ញា ឆ្នាំ ឮ២០២០ និង អំឡុងខែមិថុនា ឆ្នាំ ២០២១ ។

តាមក្រមព្រហ្មទណ្ឌ មាត្រា៣៧៧,មាត្រា ៣៧៨, (បទ.ឆបោក និងការអនុវត្តទោស) ជនជាប់ចោទប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៦លានរៀន។ តែមាត្រា៦២៩ បទក្លែងបន្លំឯកសារសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

សូមជម្រាបថាជនត្រូវចោទឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទ ប្រុស អាយុ៣៩ ឆ្នាំ មាន ទីលំនៅ ភូមិខ្វិត សង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១២ និង ៣០ នាទី ត្រង់ចំណុច ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕ រក្សាសិទ្ធិដោយ៖ជំនោ

spot_img
×