Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសនឹងបញ្ជូនម្ចាស់ក្លឹប LOVE និងមេការជាជានជាតិចិន ទៅតុលាការ និងជនបរទេសជាច្រើនាក់ ធ្វើការអប់រំ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចនឹងបញ្ជូនខ្លួនម្ចាស់ក្លឹបកំសាន្ត LOVE (Love club) និងមេការជាជនជាតិចំនួន ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ ពាក់ព័ន្ធករណីលួចបើកក្លឹបកម្សាន្តឲ្យជនបរទេសចូលកំសាន្តនិងប្រើប្រាស់ថ្នាំញៀន ដែលបំពានទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ចុះបង្ក្រាបបង្ក្រាបក្លឹប LOVE (Love club) នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជិត ១០០នាក់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ទាក់ទងការបង្ក្រាបក្លឹប LOVE (Love club) នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនមនុស្សបានចំនួន ៩២នាក់ ចម្រុះជាតិសាសន៍។ ហើយក្រោយពីការធ្វើតេស្តរកកូវីដ គឺមានជនជាតិខ្មែរម្នាក់មានវិជ្ជមានកូវីដ ត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។ ហើយក្រៅពីនោះ គឺភាគច្រើនជាភ្ញៀវ ដោយក្នុងនោះមានតែជនជាតិចិនចំនួន ៦នាក់ ដែលជាមេការ និងម្ចាស់បន្ទប់បញ្ជូនទៅតុលាការ។ ចំណែកជនជាតិចម្រុះជាតិសាសន៍ផ្សេងទៀត គឺបានធ្វើកិច្ចសន្យាណែនាំអប់រំ ដែលបានល្មើសនិងវិធានការរបស់សាលារាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ CEN ឲ្យដឹងថា នៅក្នុងការបង្ក្រាបក្លឹបកំសាន្ត LOVE កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់យកវត្ថុតាង និងឃាត់ខ្លួនមនុស្សចំនួន៩២នាក់ (ប្រុស៥៨នាក់ ស្រី៣៤នាក់) ជនបរទេសចំនួន ៨៦ នាក់ មានចិនចំនួន ៨២នាក់(ប្រុស៥២នាក់ ស្រី៣០នាក់), ម៉ាឡេស៊ីចំនួន០២នាក់ វៀតណាមចំនួន០១នាក់ ថៃចំនួន០១នាក់ និងខ្មែរចំនួន ០៦នាក់។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងការចុះធ្វើការបង្រ្កាប គឺក្នុងបទល្មើសជាក់ស្តែងករណី ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងសមគំនិត ប្រព្រឹត្តនៅក្លឹប LOVE ផ្លូវលេខ៥៥ កែងផ្លូវលេខ ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×