Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ លើកទឹកចិត្តឲ្យមានការទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ជាជាងកាន់ក្រដាសប្រាក់ ដែល ងាយមានហានិភ័យឆ្លងជំងឺកូវីដ១៩

spot_img

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា បានលើកទឹកចិត្ត និងជំរុញឲ្យអតិថិជន និងសាធារណៈជនទាំងអស់ ងាកមកចាប់អារម្មណ៍មកប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកវិញ ជាជាងកាន់ក្រដាសប្រាក់ ដែលអាចបង្កហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩។

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះ ការទូទាត់តាមមធ្យោបាយឌីជីថល គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយ សារ វិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើននៅកម្ពុជា ដូចជាធនាគារ អេប៊ីអេ និង អេស៊ីលីដាជាដើម បានបង្កើនហេដ្ឋារចនាសម្ព័ន្ឋតាមប្រព័ន្ធអេឡិចត្រូនិកដោយការទូទាត់មិនចាំបាច់កាន់សាច់ ប្រាក់ មានការស្កេន QR Code និងឆូតកាតជាដើម ដើម្បីងាយស្រួល និងគាំទ្រដល់អាជីវកម្មរបស់ ខ្លួនផង។

អ្នកជំនាញ បានបញ្ជាក់ថា ប្រសិនបើប្រជាជនទាំងអស់រួមគ្នាប្រើប្រាស់សេវាកម្មឌីជីថលកាន់តែច្រើន គឺធ្វើឲ្យយើងមានផលិតភាពខ្ពស់ បង្កើនផលិតភាពខ្ពស់នៅក្នុងអាជីវកម្ម ផ្តល់សេវាកម្មរហ័ស និងសុវត្ថិភាព ក៏ដូចជា ចូលរួមជួយ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

បើយោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មានប្រជាជនកម្ពុជាច្រើនជាង ៥៩ភាគរយហើយ បានធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ខ្លួនតាមប្រព័ន្ធអនឡាញ។ កាលពីឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការប្រព័ន្ធទូទាត់សងប្រាក់រួមមួយ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការបានច្រើនមុខងារ ដូចជា កាបូបអេឡិចត្រូនិក (E-Wallet) ការទូទាត់ចល័ត និងកម្មវិធីធនាគារអនឡាញជាដើម។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា កាលពីកន្លងទៅនេះ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិក ជំនួសឱ្យប្រតិបត្តិការជាសាច់ប្រាក់ ដើម្បីចូលរួមជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយ នូវតម្រូវការនៃការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់ រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×