Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់ មនុស្ស៤នាក់ រងរបួស ចំណែកបុគ្គលិកនិងភ្ញៀវ រត់ចែកជើងគ្នា ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសនៅហាងមីហិរ៧មុខ

spot_img

ភ្នំពេញ ÷ អគ្គិភ័យបាន ឆាបឆេះនៅហាងមីហិរ ៧យ៉ាង ធ្វេីឲ្យមនុស្សប្រុសស្រី ៤នាក់ ត្រូវបានរងរបួស ខណៈពេលដែលកំពុងតែចម្អិនអាហារ នៅក្នុងហាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ទាន់ពេលវេលា ហេតុការណ៍អគ្គិភ័យឆាប់ឆេះខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅហាងមីហិរ ៧ យ៉ាង នៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់ហាងមានឈ្មោះ ហូ លាង ភេទស្រី អាយុ៣៨ឆ្នាំ។

បើតាមសម្ដីបុគ្គលិកក្នុងហាងខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញចុងភៅ២នាក់ បានចម្អិនអាហារ នៅក្នុងបន្ទប់បាយខាងក្រោយ ពេលនោះក៏បានឆាបឆេះធុងហ្គាស និងឆេះសម្ភារៈនៅបន្ទប់ចង្ក្រានបាយ ពេលនោះបុគ្គលិក នឹងអ្នកមើលការខុសត្រូវ ក៏បានរត់ទៅជួយ បណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួសរលាកស្មានិងដៃជើង និងបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យឯកជន ពេលនោះក៏មានភ្លើងនិងផ្សែងហុយ ចេញមកខាងក្រៅ ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយហៅរថយន្តពន្លត់អគ្គិភ័យចុះទៅបាញ់ពន្លត់ ។

ក្រោយពីបានទទួលបានព័ត៌មានថា មានអគ្គិភ័យឆាបឆេះ នៅហាងមីហិរ ៧យ៉ាង សមត្ថកិច្ចក៏បានទំនាក់ទំនង ទៅខាងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ បានចុះទៅចំនួន២គ្រឿង និងធ្វើការបាញ់ពន្លត់អស់ចំនួន ១ គ្រឿងទើបរលត់ជាស្ថាពរ ។

បើតាមការបញ្ជាក់ពីមន្ត្រីពន្លត់អគ្គិភ័យ បានប្រាប់ឲ្យដឹងថា ការឆាបឆេះនៅហាងមីហិរ ៧ យ៉ាងនេះ គឺដោយសារតែខាងចុងភៅ ធ្វើការធ្វេសប្រហែស ធ្វើឲ្យឆាបឆេះធុងហ្គាស បណ្តាលឲ្យមានអណ្ដាតភ្លេីងឆេះបែបនេះ សម្ភារដែលខូចខាត រូមមានសម្ភារនៅបន្ទប់ចង្ក្រានបាយ មួយចំនួន និងមានរបួសមនុស្សប្រុសស្រី ៤នាក់ ក្នុងករណីអគ្គិភ័យខាងលើ មិនបណ្តាលឲ្យឆាបឆេះ រាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងអ្នកជិតខាងនោះទេ៕ រក្សាសិទ្ធិដោយ៖សួង សាម

spot_img
×