Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ ណែនាំឲ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំង ត្រូវតែរក្សាគម្លាតឲ្យបានត្រឹមត្រូវ ជៀសវាងទៅប្រមូលផ្តុំគ្នាចម្លងជម្ងឺត្រឡប់មកផ្ទះវិញ

spot_img

តាកែវ ៖ ថ្លែងក្នុងពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅសាលាឃុំសំបួរ ស្រុកទ្រាំង នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរក្សាគម្លាតឲ្យបានត្រឹមត្រូវ មិនត្រូវមកប្រមូលផ្តុំគ្នានោះទេ ព្រោះវាជាហេតុធ្វើឲមានការឆ្លងជំងឺទៅវិញទេ ប្រសិនបើមានបងប្អូនណាម្នាក់មានជំងឺកូវីដ១៩នោះ ។

ដូច្នេះការមកទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នេះដែរ គឺបងប្អូនត្រូវត្រៀមខ្លួន រួចជាស្រេច នៅឯសារពាក់ព័ន្ធ ដែលអាចឲ្យចាក់វ៉ាក់សាំងបាន និងពាក់ម៉ាស់ បាញ់អាល់កុលលាងសំអាតឲ្យបានជាប់ជាប្រចាំ ដើម្បីទុបស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ ពីខ្លួនយើង និងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖តាកែវ

spot_img
×