ភ្នំពេញ ៖ រថយន្តពោងដឹកសុីម៉ងត៍បើកបរវាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកជាមួយរថយន្តស៊េរីទំនើប បណ្ដាលឲ្យធ្លាក់កាងមុខរងការខូចខាត យ៉ាងដំណំ សំណាងគ្មានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តពោងដឹកស៊ីម៉ងត៍មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 3C-1506 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏វ៉ាត់កន្ទុយ ទៅប៉ះជាមួយរថយន្តស៊េរីមួយគ្រឿង ម៉ាកJAGUAR ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AV-6585 បើកបរដោយនារីម្នាក់ បើកចេញពីផ្ទះបណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំតែមិនបង្កឲ្យមានអ្នករបួសនោះទេ ហើយមិនបានឈប់នៅកន្លែងដោះស្រាយទេ បើករត់ទើបរថយន្តស៊េរីទំនើប ដេញតាមយករថយន្តមកបាំងពីមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់សហការមួយជំនាញ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម

