Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តកោះកុង កំពុងតាមចាប់បុរសម្នាក់ ធ្វើអត្ថាធិប្បាយបង្ហោះ លើបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ

ខេត្តកោះកុង ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បាននិងកំពុងសហការ ជាមួួយនាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា ចាត់តាំងកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែង រកអត្តសញ្ញាណជនសង្ស័យ ឈ្មោះ កុលចំរើន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ករណីធ្វើអត្ថាធិប្បាយបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្សទៀតផង គឺជនរូបនេះ​ មានចេតនាមួលបង្កាច់ ស្ថានការណ៍ពិតទាំងស្រុង និងបង្កឲ្យមានចលាចលសង្គម។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញករណីមានបុរសម្នាក់ដែលជាម្ចាស់គេហទំព័រឈ្មោះ ស្លាបប៉ាកកាទេវរាជ បានធ្វើអត្ថាធិប្បាយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្សទៀតផង។

ពាក់ព័ន្ធករណីនេះ លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង​ បានធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារអត្ថាធិប្បាយរបស់ឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ ដែលបានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងចាត់ទុកថា គឺមានចេតនាមួលបង្កាច់ស្ថានការណ៍ពិតទាំងស្រុង និងបង្កឲ្យមានចលាចលសង្គម។

លោក គង់ មនោ បានបញ្ជាក់ថា ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធ បាននិងកំពុងខិតខំអស់ ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ប្រើប្រាស់មធ្យោបាយសរុប ធនធានសរុប ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមរយៈការបង្កើតបាននូវ បទដ្ឋានគតិយុត្ត យន្តការក្នុងការអនុវត្ត និងផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋ អនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងបានជំរុញឱ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទទួលបាន ការចាក់វ៉ាក់សាំងទាំងស្ម័គ្រចិត្ត និងកាតព្វកិច្ច ដើម្បីការពារសុខុមាលភាព ជូនប្រជាពលរដ្ឋចៀសផុត ពីជម្ងឺឆ្លងដ៏កាចសាហាវនេះ។
អនុវត្តបទបញ្ជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បាននិងកំពុងសហការជាមួយយនាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា ចាត់តាំងកម្លាំងជំនាញ ធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ ឈ្មោះ កុលចំរើន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×