Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆេះផ្ទះ ក្នុងបុរីឡាសែនសុខ២ មួយល្វែង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង

ភ្នំពេញ ÷ ករណីអគ្គិភ័យបានឆាបឆេះផ្ទះល្វែង ក្នុងបុរីឡាសែនសុខ២ មួយកន្លែង កើតឡើង
ដោយឆ្លងចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋសុំរថយន្លត់អគ្គិសភ័យ មកជួយបាញ់ពន្លត់ជាបន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ 6A ផ្ទះលេខ ៤២ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ទេព វណ្ណារ៉ូ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរលក់ដូរសម្ភារ តាមអនឡាញ។

យោងតាមការបញ្ជាក់ ពីពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ដោយរូបគាត់បានឃើញផ្សែងហុយខ្លាំង ចេញពីក្នុងផ្ទះ បន្ទាប់មកក៏មានខាងសន្តិសុខនៅក្នុងបុរី និងប្រជាពលរដ្ឋផ្ទះជិតខាង បានទាញបំពង់ពន្លត់អគ្គិភ័យ បាញ់ទប់ស្កាត់ និងយករថយន្តដឹកទឹក នៅក្នុងបុរីជួយបាញ់ពន្លត់ តែដោយស្ថានភាពទប់ស្កាត់មិនបាន ក៏រាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ជាបន្ទាន់។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍បាញ់ពន្ល់ផងដែរ ។

ក្រោយពីអគ្គិភ័យ បានរលត់ទៅវិញឃើញថា ខូចខាតសម្ភារនៅក្នុងផ្ទះមួយចំនួន ដូចជា ទូតាំងផ្ទះ និងទូរទស្សន៍ រួមទាំងគ្រែដេក និងសម្ភារលក់ដូអស់ដូរមួយចំនួន ហើយពុំមានរាលដាលទៅដល់ផ្ទះអ្នកជិតខាងឡើយ។
ករណីនេះ គ្មានស្លាប់មនុស្ស និងរបួសគ្មាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យអស់៣គ្រឿង
ពន្លត់ចប់នៅម៉ោង ៥និង១០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ៖សា មេត

×