Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសួន សេរីរដ្ឋា ព្រលះក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋមួយក្តាប់តូច យ៉ាងចាស់ដៃ

spot_img

ភ្នំពេញ ៖ លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានព្រលះក្រុមអ្នកវិភាគមួយចំនួន និងប្រជាពលរដ្ឋមួយក្តាប់តូចដែលបានលើកឡើងថា ការអវត្តមានគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៤ឆ្នាំមកនេះ ធ្វើឱ្យខូចខាតផលយោជន៍ជាតិ គឺជាការមិនត្រឹមត្រូវនោះទេ។ នៅកម្ពុជាមានបក្សប្រឆាំងច្រើនដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ ដើម្បីនឹងប្រឆាំងរដ្ឋាភិបាល ក្នុងន័យកែលម្អរនិងស្ថាបនា។ ហើយការលើកឡើងនោះ គឺគ្រាន់តែជាទស្សនលម្អៀងនរបស់ក្រុម អ្នកដែលគាំទ្របក្សដែលត្រូវបានរំលាយដោយច្បាប់តែប៉ុណ្ណោះ។

លោកសួន សេរីរដ្ឋា បានមានប្រសាសន៍ប្រាប់ CEN នៅថ្ងៃទី២១ ខែកក្កដានេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគណបក្សប្រឆាំងតែមួយទេ រាល់គណបក្សនយោបាយទាំងអស់ ដែលអត់មានសម្លេងនៅក្នុងរដ្ឋសភា ហើយដែលមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺចាត់ទុកជាបក្សប្រឆាំងទាំងអស់។ ដូច្នេះនៅក្នុងប្រទេសកម្ពុជាមានបក្សប្រឆាំងច្រើនណាស់ ដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ដើម្បីនឹងប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងន័យកែលម្អរនិងស្ថាបនា មិនមែនរង់ចាំតែគណបក្សមួយដែលបានរំលាយដោយច្បាប់ ដោយសារមេដឹកនាំ និងក្រុមដឹកនាំគណបក្សនោះរំលោភច្បាប់នោះទេ។ ដូច្នេះការលើកឡើងរបស់ក្រុមដែលយល់ឃើញថា ទាល់តែមានវត្តមានបក្សមួយដែលត្រូវបានរំលាយដោយតុលាការហើយនោះ នេះគឺគ្រាន់តែទស្សនលម្អៀងនយោបាយមួយរបស់ ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានច្បាប់រំលាយ បក្សដែលមិនគោរពច្បាប់ មិនគោរពច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ឲ្យពួកឧទ្ទាមក្រៅច្បាប់នេះ វិលមកធ្វើសកម្មភាពច្របូលច្របល់ចលាចលនៅក្នុងសង្គម ដើម្បីបំពេញនូវមហិច្ឆិតានយោបាយចិញ្ចឹមចិត្តធ្វើរដ្ឋប្រហារ ដោយបដិវត្តន៍ពណ៌ចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

លោកសួន សេរីរដ្ឋា បានបន្តថា ទាក់ទងទៅនិងការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសប្រជាធិបតេយ្យ ពលរដ្ឋគឺជាគោលដៅធំបំផុតដែលរដ្ឋាភិបាល ត្រូវអភិវឌ្ឍជួយដល់ប្រជាពលរដ្ឋនៅ ក្នុងការបង្កបង្កើនផល នៅក្នុងការធ្វើអាជីវកម្ម និងនៅក្នុងការធ្វើអ្វីមួយដើម្បីឲ្យជីវភាព របស់ប្រជាពលរដ្ឋរីកចំរើន។ ប៉ុន្តែមិនមែនមានន័យថា អភិវឌ្ឍទាល់តែទៅជួយសងបំណុលធនាគារ អភិវឌ្ឍទាល់តែអត់ស្បៀងអាហារយកស្បៀងអាហារទៅឲ្យ អភិវឌ្ឍជំពាក់លុយគេដោយសារការលេងល្បែង ឬក៏ខ្ចីបុលយកមកផឹកស៊ីរដ្ឋត្រូវ ចេញលុយទៅសងទេ មិនមែនចឹងទេ គឺប្រជាពលរដ្ឋត្រូវយល់ថា អភិវឌ្ឍ គឺរដ្ឋព្យាយាមធ្វើរបៀបបែបណាឲ្យការចំណាយ របស់ប្រជាពលរដ្ឋ គឺត្រូវបានកាត់បន្ថយដើមទុន។ ឧទារហណ៍ដូចជាការអភិវឌ្ឍដែលរដ្ឋខិតខំប្រឹងប្រែងធ្វើផ្លូវជនបទ ផ្លូវលំនានានៅតាមភូមិឃុំ ដើម្បីឲ្យមានមធ្យោបាយដឹកជញ្ជូនងាយស្រួល គឺជាចេតនាមួយនៃការធ្វើឲ្យបន្ថយនៅតម្លៃដឹក តម្លៃជួល និងពេលវេលានៃការដឹកផង ដូច្នេះទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នៅក្នុងសម័យកូវីដ១៩នេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំងឺកូវីដ១៩ គ្រួសារដែលមានអ្នកស្លាប់ និងអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់នៅតាមរាជធានី ខេត្ត ទាំងអស់។ ដូច្នេះទាក់ទងរឿងបំណុលធនាគារ រកស៊ីជំពាក់លុយគេ គឺជាការទទួលខុសត្រូវរបស់ពលរដ្ឋខ្លួនឯង នៅក្នុងគ្រួសារខ្លួនឯង ហើយមិនមែនបក្សប្រឆាំងដែលត្រូវបាន ច្បាប់រំលាយមិនបានជួយអីទេ តាំងពីនៅក្នុងប្រទេសបានជួយ សងបំណុលប្រជាពលរដ្ឋបានប៉ុន្មានគ្រួសារ ? ប៉ុន្មានផ្ទះ? ហើយពួកគេបានទៅជួយអ្វីខ្លះដល់អ្នកខ្ចីលុយធនាគារ ហើយជំពាក់បំណុលគេ ឬអ្នកដែលធ្វើស្រែខាត ឬក៏រកស៊ីខាត ឬក៏ចងការលុយគេឲ្យកូនឲ្យចៅទៅធ្វើនៅប្រទេសក្រៅ ហើយត្រឡប់មកវិញអត់មានលុយសងគេ តើបក្សប្រឆាំងដែលធ្លាប់នៅក្នុងប្រទេសដែលមានអាសនៈក្នុងរដ្ឋសភា ហើយត្រូវបានច្បាប់ កំពូលរបស់ប្រទេសកម្ពុជារំលាយចោល រហូតដល់នាំគ្នារត់ចោលស្រុក តើពួកនឹងបានជួយសងបំណុលដោះបំណុលអ្វីខ្លះ? ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺបានខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ គឺថាត្រូវបានកាត់បន្ថយការចំណាយ ហើយចំណូលបានសន្សំទុកបានច្រើន ហើយរដ្ឋាភិបាលបានផ្តល់នូវអ្វីដែល ជាកត្តាចាំបាច់គឺសម្របសម្រួលជាមួយនឹងប្រព័ន្ធធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអង្គការអន្តរជាតិនានា គឺធ្វើយ៉ាងម៉េចទុកពេលវេលាឲ្យប្រជាពលរដ្ឋងាកខ្លួន រួចអាចរកពេលដោះស្រាយបញ្ហាដើម្បីសងបំណុល។

លោកបានបញ្ជាក់ថា “ចំពោះការលើកកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលចង់ឲ្យរដ្ឋទៅសងបំណុលជំនួសបំណុលខ្លួនឯង ហើយនៅពេលដែលអត់អាហារចង់ឲ្យរដ្ឋយកអាហារទៅឲ្យសួរថា តើខ្លួនបានខិតខំប្រឹងប្រែងបានធ្វើអ្វីឲ្យសមស្រប ជាពលរដ្ឋល្អនៅក្នុងសង្គមប្រជាធិបតេយ្យហើយឬនៅ? ឬមួយគ្រាន់តែថា យកលេសហើយខ្លួនឯងទៅគាំទ្រក្រុមបក្សប្រឆាំងមួយដែលច្បាប់រំលាយ ហើយដែលច្បាប់ចាត់ទុកថា ជាពួកឧទ្ទាមនៅក្រៅច្បាប់ គឺចង់ឲ្យពួកនឹងមកធ្វើសកកម្មភាពច្របូក ច្របល់នៅក្នុងសង្គម ខ្លួនទៅធ្វើរបៀបចលាចលមួយ ដើម្បីឲ្យវាខុសច្បាប់ខុសទម្លាប់ទៅ ដើម្បីស្រែកសុំជំនួយរបស់គេមកដេកស៊ី អាហ្នឹងគឺជារឿងរបស់ពួកគាត់ ប៉ុន្តែមិនមែនជាពលរដ្ឋល្អក្នុងសង្គមអភិវឌ្ឍប្រជាធិបតេយ្យទេ”។

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់ទៀតថា “ចំពោះក្រុមអ្នកវិភាគមួយចំនួនដែលយកពាក្យខ្លួនឯងថា ជាអ្នកវិភាគនយោបាយ វិភាគស្ថានការណ៍សង្គមលើកឡើងថា ទាល់តែគណបក្សមួយដែល ត្រូវបានរំលាយដោយច្បាប់វិលមកវិញមកធ្វើសកម្មភាព រស់ឡើងវិញទើបហៅថា ប្រទេសកម្ពុជាមានបក្សប្រឆាំងនោះ អាហ្នឹងក្រុមពួកនឹងអត់យល់អំពី អ្វីដែលហៅថា វិទ្យាសាស្ត្រនយោបាយ ដែលហៅថា សង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបក្សនៅក្រៅរដ្ឋាភិបាលទាំងអស់ បក្សដែលមិនទទួលបានសម្លេងក្នុងរដ្ឋសភាទាំងអស់ មានតួនាទីជាបក្សប្រឆាំងពួកនឹងអត់យល់ទេ ពួកនឹងគ្រាន់តែជាអ្នកវិភាគលំអៀងមួយ គាំទ្រឲ្យបក្សដែលខ្លួនគាំទ្រ គាំទ្រឲ្យបក្សដែលខ្លួនឯងចង់ឲ្យកាន់អំណាចនឹងវិលមកវិញ ដោយមិនទទួលយកនៅអំពើខុសឆ្គង ការដឹកនាំខុស និងការប្រព្រឹត្តខុសរបស់អ្នករបស់បក្សអ្នកនយោបាយ នៅក្នុងក្រុមនឹងដែលបានធ្វើឲ្យសង្គមវឹកវរច្របូកច្របល់ កើតចលាចលកើតចលាចល និងអស្ថេរភាព កើតរឿងអសន្តិសុខសង្គម គឺពួកនឹងអត់ទទួលស្គាល់ និយាយរួមទៅ គឺពួកនេះអត់ចង់ឲ្យប្រជាពលរដ្ឋបានសុខ អត់ចង់ឲ្យសន្តិភាពមួយដែលជាការខិតខំ របស់ប្រមុខរដ្ឋាភិបាលកសាងយកមកបាន ហើយខំថែរក្សាទុកមកដល់ថ្ងៃនេះ ឲ្យបានស្ថិតស្ថេរសម្រាប់អ្នកជំនាន់ក្រោយ ពួកនេះចង់ឲ្យភ្លើងសង្គ្រាមស៊ីវិលឆេះ នៅក្នុងប្រទេសកម្ពុជាសារជាថ្មី ដើម្បីពួកគេចំណេញនយោបាយ និងចំណេញអ្វីដែលគេហៅថា ការធ្វើអាជីវកម្មលើព្រឹត្តិការណ៍សង្គម លើការឈឺចាប់ លើវិនាសកម្មរបស់ប្រជាពលរដ្ឋ និងប្រទេសខ្លួនឯងប៉ុណ្ណឹង”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×