Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតកម្ពុជានៅម៉ាឡេស៊ី ចុះចែកស្បៀងដល់ប្រជាជន និងពលករខ្មែរ ជួបការលំបាកខ្លាំង ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការក្នុងស្រុក សប្បុរសជនម៉ាឡេស៊ី និងភ្នាក់ងារស្ម័គ្រចិត្ត បានបន្តចុះចែកស្បៀងអាហារ ដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅតាមបណ្តាររដ្ឋមួយចំនួនជិត ១០០គ្រួសារ។ នេះបើតាមការឲ្យដឹងពីលោកកុយ គួង អ្នកនាំពាក្យក្រសួងបការបរទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា ការបន្តចុះចែកស្បៀងអាហារ ដល់ប្រជាជន និងពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងនៅក្នុងអំឡុង ពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ នៅតាមបណ្តាររដ្ឋមួយមានដូចជាៈ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Elshaddai Center នាំយកជំនួយជាស្បៀងអាហារ ជូនប្រជាជនខ្មែរ កំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kuala Terrenganu រដ្ឋ Terrenganu។ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Makan4Migrants យកជំនួយជាស្បៀងអាហារជូន ប្រជាជនខ្មែរកំពុងជួបការ លំបាកចំនួន ០៤គ្រួសារ នៅ Rawang រដ្ឋ Selangor។ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Youth With A Mission Malaysia យកជំនួយជាស្បៀងអាហារ ជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Ipoh រដ្ឋPerak។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ី យកជំនួយជាស្បៀងអាហារ ជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន៤៤គ្រួសារ នៅ Sungai Tiram និង Kota Tinggi រដ្ឋ Johor។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ី យកជំនួយជាស្បៀងអាហារ ជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១១គ្រួសារ នៅរដ្ឋ Penang។ ហើយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកជំនួយ ជាស្បៀងអាហារជូនប្រជាជនខ្មែរ កំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kampong Pandan ទីក្រុងគូឡាឡាំពួរ។

ប្រភពដដែលបានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងបន្តជួយដោះស្រាយ ការលំបាកទាំងនេះ ជាបន្តទៀតរហូត ដល់ស្ថានភាពកូវីដ-១៩ មានការធូរស្រាលឡើងវិញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×