Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករបងព័ទ្ធបុរី ខ្ទេចផ្នែកខាងមុខ

ភ្នំពេញ ÷ បុុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង មិនប្រយ័ត្នបានជ្រុលទៅបុករបងព័ទ្ធបុរី ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ស្ទើរទាំងស្រុង ចំណែកតៃកុងរថយន្តបង្ក នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៩២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកកាមរីហាយប្រីត ពណ៌សពាក់ផ្លាកលេខបាត់ដំបង 2C 9199 ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនបង្អង់បានជ្រុលទៅបុករបងព័ទ្ធបុរីពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតរថយន្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×