Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមិនចាំម៉ាក បើកទៅបុកកង់ពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ÷ បុុរសម្នាក់ត្រូបានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះកង់តាមបណ្តោយផ្លូវជាតិលេខ១ ត្រូវរថយន្តមិនចាំម៉ាកបើកទៅបុកពីក្រោយ ពេញទំហឹងបណ្តាលឲ្យប៉ើង ទៅមុខជាច្រើនម៉ែត្រ។ ចំណែករថយន្តបង្កបើកទៅមុខ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។ ចំណែឯកភិនភាគរាងស្គមខ្មៅ ស្លៀកខោជើងវែងខ្មៅ អាវពណ៌ក្រហម។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានជិះកង់មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបរក្នុងល្បឿនលឿន ទៅបុកពីក្រោយបុរសកំពុងតែជិះកង់ ពេញទំហឹងបណ្តាលឲ្យខ្ទាតប៉ើងទៅមុខជាច្រើនម៉ែត្រ បោកក្បាលនៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅរថយន្តសាម៉ុយ យកទៅតម្កល់នៅវត្តរង់ចាំសាច់ញាតិមកទទួល៕ រក្សាសិទ្ធិដោយ៖សា មេត

×