Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បន្តពិភាក្សាលើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយឧត្តមស្នងការសិទ្ធិមនុស្ស

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពី ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG-LJR) ជាមួយ លោក Pradeep Wagle ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) តាមរយៈប្រព័ន្ធវីដេអូ Zoom នៅរៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រី កើត រិទ្ធ បានឲ្យដឹងថា របៀបវារៈចំនួន ៣ ត្រូវបានដាក់ជូនអង្គប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា។

១- វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួម ស្តីពីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣។

២- លទ្ធផលនៃកិច្ចសហការ និងការអនុវត្តការងារអាទិភាពមួយចំនួនរបស់ក្រសួងយុត្តិធម៌ រួមមានដូចជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ, ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ, ការរៀបចំយន្តការជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម។ល។

៣- ការងារបន្តដែលត្រូវសហការធ្វើរួមគ្នាពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×