ភ្នំពេញ ៖ ក្រុងបូកគោនៃខេត្តកំពត ចាប់ផ្ដើមដំណើរការហើយ ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១ ទៅកាន់អភិបាលខេត្តកំពត កំណត់ឲ្យរៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវ រដ្ឋបាលក្រុងបូកគោ នាពេលឆាប់ៗនេះ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អភិបាលខេត្តកំពតថា ក្រោយរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះរួចហើយ យ៉ាងហោចណាស់ រយៈពេល ១៤ថ្ងៃបន្តទៀតនោះ គឺអភិបាលខេត្តកំពត ជាអ្នកកំណត់កាលបរិច្ឆេទប្រកាសបង្កើតដំណើរការរដ្ឋបាលក្រុងបូកគោតែម្ដង, មានន័យថា គិតចាប់ពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២១នេះ តទៅ រហូតដល់ដើម ខែសីហាខាងមុខនេះ រដ្ឋបាលក្រុងបូកគោ នឹងចាប់ផ្ដើមដំណើរការហើយ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា អភិបាលខេត្តកំពត ធ្វើយ៉ាងណារៀបចំពិធីប្រកាសបង្កើត និងដំណើរការនេះឲ្យបានរលូត និងធានាដល់សុវត្ថិភាពចំពោះកិច្ចការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN











