Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនអេស៊ីលីដា បានបន្តមានការជួញដូរ ច្រើនជាងគេនៅលើទីផ្សារកាលពីម្សិលមិញ

spot_img

ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០,១៨ភាគរយ ដល់ ៥៤២,០៤ ពិន្ទុ ខណៈដែល ភាគហ៊ុនចំនួន៥ បានកើនឡើង ហើយ២ ទៀតរក្សាថ្លៃថេរដដែល។ ពណ៌បៃតងនៅលើពាសពេញ តារាងនៅថ្ងៃពុធនេះ ជាមួយនឹងការបង្ហាញនូវថ្លៃរបស់ភាគហ៊ុនចំនួន ៥ មានការកើនឡើងនៅចំពាក់ កណ្តាលនៃសប្តាហ៍នេះ។

ភាគហ៊ុនហ្ក្រនធ្វីន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអេស៊ីលីដា បានកើនឡើង ២០រៀល ក្នុងមួយហ៊ុនដូចគ្នា ដល់ ៤.២០០រៀល ២.០៩០ រៀល ១៣.៧០០ រៀល និង ១២.៨៤០រៀល រៀងគ្នា។

ចំណែកភាគហ៊ុនផេសថិក វិញបានកើនឡើង ៣០រៀល ដល់ ៣.២៤០រៀល។ ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានកើនឡើង ២០រៀល រយៈពេលពេញមួយថ្ងៃ ខណៈដែលកំពង់ផែស្វយ័តក្រុង ព្រះសីហនុ បានកើនឡើងចំនួនដូចគ្នានេះ ដែរនៅក្នុងម៉ោងជួញដូរចុងក្រោយនាពេលរសៀល ម្សិល មិញនេះ។ ទំហំជួញដូរភាគហ៊ុនសរុបបានបិទនៅក្រោម ១ប៊ីលានរៀលជាថ្មីម្តងទៀត ដោយមានចំនួន ត្រឹម ៨៩៨,៦៨ លានរៀល នៅថ្ងៃម្សិលមិញ។
ទំហំជួញដូរនេះបានគ្របដណ្តប់ដោយភាគហ៊ុន អេស៊ីលីដា ប្រមាណ ៩៤,៤ភាគរយ ដោយភាគហ៊ុននេះបានបន្តមានការជួញដូរច្រើនជាងគេនៅលើទីផ្សារ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×