Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូកព្រៃកាត់ជ្រូកកណ្ដុរ កំពុងត្រូវប៉ាន់ នៅខេត្តមណ្ឌលគិរី ខណៈមិនទាន់មានការចិញ្ចឹមជាលក្ខណៈកសិដ្ឋាន

spot_img

មណ្ឌលគិរី ៖ ជ្រូកព្រៃកាត់ជ្រូកកណ្ដុរ នៅខេត្តមណ្ឌលគិរី នេះ នៅមានការចិញ្ចឹមជាលក្ខណៈគ្រួសារ មិនទាន់ មានការចិញ្ចឹមជាខ្នាតកសិដ្ឋាន នៅឡើយទេ។ ជ្រូកកណ្ដុរនេះ បើតាមការឱ្យដឹង ជាពូជជ្រូករបស់ជនជាតិដើមភាគតិច ដែល កំពុងមានការពេញនិយមទទួលទានខ្លាំង ពីសំណាក់អ្នកទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ ហើយពួកគេតែងតែ បានសាកភ្លក្សនូវរសជាតិជ្រូកនេះ ធ្វើឲ្យជាប់ចិត្ត និងមានការបញ្ជាទិញជារៀងរាល់ថ្ងៃទៅរាជធានីភ្នំពេញ។

អាជីវករលក់ដូរនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្នជ្រូកកណ្ដុរ នៅតែមានទីផ្សារ ដែលភាគច្រើនអ្នកភ្នំពេញបញ្ជាទិញ។ លោកថា ឥឡូវនេះមានជ្រូកមួយប្រភេទទៀតគឺពេញ និយមជាងជ្រូកកណ្ដុរទៅទៀត គឺជ្រូកព្រៃកាត់ជ្រូកកណ្ដុរ ដោយវាមានទំហំខ្លួនធំជាង និងមានសាច់ច្រើនជាងបន្តិច ចំពោះតម្លៃវិញ គឺមួយក្បាល តម្លៃពី៥០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀល តាមធំ ឬតូច ដោយនេះជាតម្លៃជ្រូកខ្វៃរួច។

បើតាមលោក សុង ឃាង ដែលជាប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅខេត្តមណ្ឌលគិរីនេះ មិនទាន់មានការចិញ្ចឹមខ្នាតកសិដ្ឋាននៅឡើយទេ គឺមានត្រឹមតែចិញ្ចឹមជាលក្ខណៈគ្រួសារ គឺប្រហែល ១០គ្រួសារ ដោយក្នុងមួយគ្រួសារចិញ្ចឹម ចន្លោះ២០ជ្រូក ទៅ៣០ក្បាល ប៉ុណ្ណោះ ហើយជ្រូកកណ្ដុរ ឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងពេញនិយមខ្លាំងពីអ្នកទេសចរ ដែលពួកគេចូលចិត្តទិញយកទៅពិសា។ កូនជ្រូកព្រៃកាត់ជ្រូកកណ្ដុរនេះ តម្លៃជ្រូករស់ចន្លោះពី៩០ដុល្លារ ទៅ ១០០ដុល្លារ។

គ្រួសារទាំងនោះ កំពុងពង្រីកការចិញ្ចឹមជូ្រកប្រភេទកម្រនេះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយសព្វថ្ងៃក្រៅពីជ្រូកពូជ ព្រោះកំពុងពេញនិយមណាស់ សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ឬអ្នកទេសចរមកពី ភ្នំពេញ ទិញយកទៅពិសាក្នុងពិធីផ្សេងៗ។

គួរបញ្ជាក់ថា បន្ទាប់ពីជំងឺកូវីដ-១៩ បានផ្ទុះរាលដាលខ្លាំង នៅខេត្តមណ្ឌលគិរី ធ្វើឲ្យជ្រូកកណ្ដុរដែលពេញនិយមនេះ មិនសូវមានអ្នកបញ្ជាច្រើនដូចមុនទេ ប៉ុន្តែមិនបាត់បង់ទីផ្សារទាំងស្រុងឡើយ ដោយនៅតែមានការបញ្ជាទិញជ្រូកប្រភេទនេះពីអ្នកនៅរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×