ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្កាយ វិសិទ្ធ ប្រាប់មូលហេតុដែលខ្លួន ខំជំរុញខ្លួនឲ្យល្បីនៅជប៉ុន ព្រោះហេតុផលមួយ

ភ្នំពេញ ៖ លោកស្កាយ វិសិទ្ធ ចាប់ផ្តើមល្បីល្បាញនៅក្នុងប្រទេសជប៉ុន គ្រាមានពលរដ្ឋខ្មែរ រស់នៅទីនោះ សរសើរពីទេពកោសល្យលោក។ យ៉ាងណា តារាប្រុសរស់នៅ ឯនាយសមុទ្ររូបនេះ បានតាំងជំហរ ថានឹងជំរុញឲ្យខ្លួនកាន់តែល្បីល្បាញ ជាបន្តទៀតក្នុងពេល រស់នៅប្រទេសជប៉ុនប្រកបរបរការងារ។ បំណងចង់ឲ្យ អ្នកធ្លាប់មើលស្រាលលោកដឹងខ្លួនខ្លះ។

លោកស្កាយ វិសិទ្ធ បានចាត់ទុកថាអំឡុងពេលលោក រស់នៅស្រុកខ្មែរ ជាអ្នកសិល្បៈតូចតាច មិនទាន់មានគេស្គាល់ជួបអស់ ហើយរូបភាពរើសអើង។ តួខ្លះត្រូវបានលោកទម្លាយថា ឲ្យតែមានលុយ ទ្រព្យជាប់កាយ គឺទ្រយើងហើយខ្លះទៀតល្បីតែឈ្មោះ តែនៅជំពាក់ចំណងដៃខួបកំណើតលោក មកដល់សព្វថ្ងៃ។ លោកបន្តថា មកដល់ប្រទេសជប៉ុន លោកបានព្យាយាមបំពេញការងារ ហើយឆ្លៀតពេលទំនេរ លោកក៏បន្តអាជីពចម្រៀង ច្រៀងសម្តែងតាមរដ្ឋ ដែលខ្មែររស់នៅ។ ក្រៅពីនោះលោក ក៏បន្ថែមអាជីពពិធីករ តាមកម្មវិធីដែលផ្តល់សិទ្ធិជូន ខ្មែរនៅទីនោះផងដែរ។ លោកមិននឹកថា មានវាសនាបងប្អូនរួមជាតិរស់នៅ ឯនាយសមុទ្រមានការគាំទ្រ ហើយជាកម្លាំងចិត្តមួយដែលលោកតស៊ូ។ ពិសេសជារូបភាពមួយ ខុសពីនៅក្នុងស្រុកអាចនិយាយបានថា នេះជានិស្ស័យដែលបានដល់ស្រុកគេទើបសិល្បៈ ដំណើរការរីកលូតលាស់។

លោកវិសិទ្ធ នឹងចំណាយ ប្រាក់ច្រើនពាន់ដុល្លារ ដើម្បីរៀបចំធ្វើពិធីខួបកំណើតធំមួយនា ខែសីហាខាងមុខនេះ។ ការប្រារព្ធនេះ ដើម្បីចង់ឲ្យបងប្អូននៅទីនោះកាន់តែស្និទ្ធស្នាល និងអរគុណការគាំទ្រ។ អ្វីដែល លោកចង់បានថ្ងៃពិសេសគឺ ចង់សុំឲ្យការសិល្បៈ កាន់តែជោគជ័យ ហើយលោកនឹងរៀបចំរកអ្វីដែលថ្មីចែកជូនអ្នកគាំទ្រ៕រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម