Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ ការអំពាវនាវរបស់សមរង្ស៊ី គឺ ជាការអំពាវនាវ ឲ្យធ្វើបដិវត្តន៍ តាមបែបហិង្សា ក្នុងការផ្តួលរំលំរដ្ឋាភិបាល

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវ របស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឲ្យប្រជាពលរដ្ឋឲ្យធ្វើបដិវត្តន៍ តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការ បោះឆ្នោត គឺជាអំពើល្មើសទៅនិងច្បាប់ ផ្ទុយនិងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះថា ជាគោលការណ៍ ច្បាប់ការអំពាវនាវបែបនេះ គឺជាអំពើល្មើសទៅនិងច្បាប់ ផ្ទុយនិងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយវាជាការអំពាវនាវមួយឲ្យធ្វើបដិវត្តន៍ តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ បោះឆ្នោត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា រាល់សកម្មភាព ទាំងឡាយណាដែលជាការចូលរួម ការអនុវត្ត ការគាំទ្រ ឬមួយអ្នកដែលផ្តើមគំនិត អ្នកផ្សំគំនិត គឺត្រូវ ទទួល ខុសត្រូវ តាមផ្លូវច្បាប់ពាក់ព័ន្ធ ទៅនិងសកម្មភាពល្មើសច្បាប់ទាំងអស់នេះ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយបែបចំអកថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ គឺគ្រាន់តែការស្រមើស្រម៉ៃដែល មិនអាចក្លាយជាការពិតបាននោះទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ក៏ដូចជា បង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ទណ្ឌិតសមរង្ស៊ី ចង់បង្កើតរដ្ឋាភិបាលមួយ ដែលហៅថាបង្រួបបង្រួមជាតិ គឺយកតាមភូមា ពីព្រោះសភាពការណ៍នៅភូមានិងកម្ពុជាខុសគ្នាមេឃនិងដីវាអត់ដូចគ្នាទេ។ ដោយសារតែមនុស្សនេះ អត់ការងារធ្វើចេះតែនឹកស្រមើស្រម៉ៃទៅ ការស្រមើស្រម៉ៃរបស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ វាអត់ប្រយោជន៍ទេ គ្រាន់តែជាការស្រមើស្រម៉ៃដែលមិនអាចក្លាយជាការពិតបាន។

លោកបានបញ្ជាក់ថា “ពេលដែលអតីតបក្សប្រឆាំងត្រូវរំលាយចោល ដោយតុលាការកំពូលតាមសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ានេះ ក្រុមឧទ្ទាមក្រៅច្បាប់រត់ទៅបង្កើតចលនាសង្គ្រោះជាតិ ដែលយើងហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ អ្នកណាដើរតាមនយោបាយ អ្នកណាធ្វើតាមសកម្មភាពបម្រើឲ្យនយោបាយ ក្រុមឧទ្ទាមក្រៅច្បាប់សុទ្ធតែខុសច្បាប់ទាំងអស់ អញ្ចឹងមិនអាចទៅរួចទេ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ចំពោះការអំពាវនាវរបស់ទណ្ឌិតរត់ចោលស្រុកនេះ គឺមិនមានបរទេសណាគេគាំទ្រទេ ពីព្រោះវាជាចលនាខុសច្បាប់ យើងឃើញហើយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេសគ្មានអ្នកណាគាំទ្រ ពីព្រោះវាសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់។ ហើយបរទេសក៏គ្មានអ្នកណាគេគាំទ្រដែរ ពីព្រោះវាជាចលនាខុសច្បាប់ ហើយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេសមានអ្នកណាគាំទ្រ។ ហើយគណៈកម្មការយុទ្ធនាការបរទេសដែលមាន មូរ សុខហួរ ធ្វើជាប្រធាន មានទៅណារួចមានអ្នកណាំគាំទ្រ ពីព្រោះវាសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ អញ្ចឹងមិនអាចទៅរួចទេ។

រីឯលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា លោកមិនជឿថា ការការអំពាវនាវរបស់មេឧទ្ទាម ក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ឲ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិប្រឆាំង ជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមា មិនមានប្រសិទ្ធភាព និងយកជាការបានទេ គឺគ្រាន់តែជាការអំពាវនាវមួយ ឲ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ពីព្រោះការអំពាវនាវនេះ មិនមែនជាលើកទី១ ទេ គឺច្រើនលើកហើយ ដូចជាការអំពាវនាវឲ្យកងប្រដាប់អាវុធបែរកាណុង អំពាវនាវឲ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាល ប៉ុន្តែការអំពាវនាវនេះ វាគ្មានប្រសិទ្ធភាពនោះទេ។

លោកបានបញ្ជាក់ថា អ្វីដែល សម រង្ស៊ី អំពាវនាវគឺវាខុសទៅ នឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើស របស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋ មិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយសមរង្ស៊ី ហើយការលើកឡើង របស់សម រង្ស៊ី រិតតែធ្វើឲ្យគេឃើញថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រាកដនិយម ក្នុងការរៀបចំកសាងលទ្ធិប្រជាធិបតេយ្យ។ ហើយការលើកឡើងរបស់សម រង្ស៊ី រិតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗ នៅក្នុងលក្ខណៈឧទ្ទាមនិយម ដែលទទួលបានបរាជ័យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×